មនុស្សយ៉ាងហោចណាស់ចំនួន ៥៩ នាក់ត្រូវស្លាប់និង ១០០ នាក់ទៀតរង របួសក្នុងការវាយប្រហារនៅប៉ាគីស្ថាន
25/10/2016 10:31
(VOVworld) – មជ្ឈដ្ឋានមន្ត្រីប៉ាគីស្ថានបានឲ្យដឹងថា៖ មនុស្សយ៉ាងហោចណាស់ ចំនួន ៥៩ នាក់ត្រូវស្លាប់និង ១០០ នាក់ទៀតរងរបួសក្នុងការវាយប្រហារទៅ លើសាលាជាន់ខ្ពស់ប៉ូលីស Balochistan នៅខេត្ត Balochistan ភាគនីរតីប៉ាគី ស្ថាន។

មនុស្សយ៉ាងហោចណាស់ចំនួន ៥៩ នាក់ត្រូវស្លាប់និង ១០០ នាក់ទៀតរង របួសក្នុងការវាយប្រហារនៅប៉ាគីស្ថាន (VNA) (VOVworld) – មជ្ឈដ្ឋានមន្ត្រីប៉ាគីស្ថានបានឲ្យដឹងថា៖ មនុស្សយ៉ាងហោចណាស់ ចំនួន ៥៩ នាក់ត្រូវស្លាប់និង ១០០ នាក់ទៀតរងរបួសក្នុងការវាយប្រហារទៅ លើសាលាជាន់ខ្ពស់ប៉ូលីស Balochistan នៅខេត្ត Balochistan ភាគនីរតីប៉ាគី ស្ថាន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរដ្ឋ Balochistan លោក Mir Sarfaraz Ahmed Bugti បានទទួលស្គាល់ថា៖ មានជនប្រដាប់អាវុធចំនួន ៥ ដល់ ៦ នាក់បានបំពាក់ គ្រាប់បែកនៅក្នុងអាវបានសម្លាប់ទាហានយាមល្បាតហើយវាយប្រហារទៅលើ អន្តេវាសិកដ្ឋានរបស់សាលារៀនក្នុងពេលបណ្តាសិក្ខាកាមកំពុងដេក។ លោកក៏ បានឲ្យដឹងថែមទៀតថា៖ ចំនួនជនរងគ្រោះនឹងបន្តកើនឡើងថែមទៀត។ នាបច្ចុប្បន្នគ្មានអង្គការណាមួយទទួលស្គាល់ថាបានឈរនៅពីក្រោយការវា ប្រហារពោលខាងលើទេ ប៉ុន្តែ អ្នកប្រមុខកងទ័ពការពារព្រំដែននៅរដ្ឋ Balochistan បានឲ្យដឹងថា៖ មានលទ្ធភាពច្រើនថា ជនប្រដាប់អាវុធ Al Alimi ដែលជា សាខាមួយនៃក្រុមជុ្រលនិយម Lashkar e Jhangvi មានជាប់ ទាក់ទិននឹងតាលីបង់ជាអ្នកបានដំណើរការវាយប្រហារដ៏បង្ហូរឈាមនេះ៕
Related







