VOV WorldVOV World
នាយករដ្ឋមន្រ្តីNguyen Tan Dung ជួបធ្វើការជាមួយសមាគមកសិករវៀតណាម
16/03/2012 11:29
(VOVworld)-នាព្រឹកថ្ងៃទី១៦មិនានៅទីស្នាក់ការរដ្ឋាភិ បាល នាយករដ្ឋមន្រ្តីNguyen Tan Dung បានធ្វើជា អធិបតីពិធីជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃ មជ្ឈឹមសមាគមកសិករវៀតណាមសំដៅពិនិត្សឡើងវិញលទ្ធផលគួបផ្សំរវាង រដ្ឋាភិបាល ជាមួយសមាគមកសិករវៀតណាម
នាយករដ្ឋមន្រ្តីNguyen Tan Dung ជួបធ្វើការជាមួយសមាគមកសិករវៀតណាម
នាយករដ្ឋមន្រ្តីNguyen Tan Dung ជួបធ្វើការជាមួយសមាគម កសិករវៀតណាម(រូបថតៈ Internet) (VOVworld)-នាព្រឹកថ្ងៃទី១៦មិនានៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋ មន្រ្តីNguyen Tan Dung បានធ្វើជាអធិបតី ពិធីជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃមជ្ឈឹម សមាគម កសិករវៀតណាម សំដៅពិនិត្សឡើងវិញ លទ្ធផលគួបផ្សំរវាងរដ្ឋាភិបាល ជាមួយសមាគមកសិករវៀតណាម និងកំណត់ បញ្ហាស្នូលរួមផ្សំក្នុងរយៈពេលខាងមុខ ។ នាយករដ្ឋមន្រ្តី Nguyen Tan Dung បានស្នើឲ្យរដ្ឋាភិបាលនិងសមាគមកសិករ វៀតណាមគប្បីសហការយ៉ាង ជិតស្និទ្ធថែមទៀត ក្នុងការអនុវត្ត រាល់ការផ្តួចផ្តើមគំនិត គោលនយោបាយ របស់បក្ស ពិសេសអំពីកសិកម្ម ជនបទនិងកសិករ។ នាយករដ្ឋមន្រ្តី ក៏បានស្នើ សមាគមកសិករវៀតណាមម្ចាស់ការដាក់សំណើរអំពីយន្តការ គោលនយោ បាយ និងរួមផ្សំជាមួយបណ្តាក្រសួង ផ្នែកមជ្ឈឹម កសាងគោលនយោបាយ ការពារ ផលប្រយោជន៌សមស្របនិងថែទាំជីវភាពរស់នៅរបស់ប្រជា កសិករ៕

More