នាយករដ្ឋមន្រ្តីអង់គ្លេសអំពាវនាវរដ្ឋសភាគោរពបំណងប្រាថ្នារបស់ប្រជាជនក្នុងបញ្ហា Brexit
28/06/2016 07:14
(VOVworld) - នារសៀលថ្ងៃទី២៧ មិថុនា នាយក រដ្ឋមន្រ្តីអង់គ្លេសលោក David Cameron បានអំពាវនាវ ឲ្យរដ្ឋសភាប្រទេសនេះមិនរារាំងបំណងប្រាថ្នាចាក ចេញពីសហភាពអឺរ៉ុប (EU) របស់ប្រជាជន។

នាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron នៅទីក្រុងឡុងដ៍នាថ្ងៃទី២៧ មិថុនា (រូបថត៖AFP/TTXVN) (VOVworld) - នារសៀលថ្ងៃទី២៧ មិថុនា នាយករដ្ឋមន្រ្តីអង់គ្លេសលោក David Cameron បានអំពាវនាវឲ្យរដ្ឋសភាប្រទេសនេះមិនរារាំងបំណងប្រាថ្នាចាកចេញពី សហភាពអឺរ៉ុប (EU) របស់ប្រជាជន។លោក Cameron ក៏បានច្រានចោលនូវលទ្ធភាព រៀបចំការបោះប្រជាមតិលើកទី២អំពីសមាជិកភាព EU របស់ប្រទេសនេះ។នាថ្ងៃដ ដែល សារព័ត៌មានក្នុងប្រទេសបានឲ្យដឹងថា គណៈកម្មាធិការ ១៩២២ របស់សមា ជិកសភានៃគណៈបក្សអភិរក្សកាន់អំណាចបានកំណត់ពេល វេលាសំរាប់ការស្វែង រកអ្នកជំនួសឲ្យនាយករដ្ឋមន្រ្តីលោក Cameron។តាមគណៈ កម្មាធិការទទួលបន្ទុក រៀបំការជ្រើសរើសថ្នាក់ដឹកនាំនេះ ការតែងតាំងឥស្សៈរជន ទទួលតំណែងនាយក រដ្ឋមន្រ្តីអង់គ្លេសនាពេលខាងមុខនឹងចាប់ផ្ដើមនាថ្ងៃទី២៩ មិថុនានិងបញ្ចប់១ថ្ងៃ ក្រោយនោះ។នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសនឹងត្រូវបាន តែងតាំងជាផ្លូវការនាថ្ងៃ ទី២កញ្ញា។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នៅកិច្ចប្រជុំនាថ្ងៃទី២៧មិថុនា នៅទីក្រុងប៉ែក ឡាំង អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ប្រធានាធិបតីបារាំងលោក Francois Hollande និងនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Matteo Renzi បានដាស់តឿន EU ឲ្យមានកម្លាំងចលករថ្មីក្រោយពី Brexit ក៏ដូចជាផ្លាស់ប្ដូររបៀបធ្វើការរបស់ ប្លុកនេះ៕
Related





