នាយករដ្ឋមន្រ្តីវៀតណាម៖ធានាកំណើន GDP ៦,២% ក្នុងឆ្នាំ២០១៥
23/01/2015 09:53
(VOVworld) - នាយប់ថ្ងៃទី២២ មករា នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Tan Dung បានធ្វើអធិបតីកិច្ច ប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នមាន សមត្ថកិច្ច នានា ដើម្បីពិភាគ្សានិងនាំចេញបញ្ហាសំខាន់ៗក្នុងការ គ្រប់គ្រងនិងចាត់ចែងការម៉ាក្រូសេដ្ឋកិច្ច។

(VOVworld) - នាយប់ថ្ងៃទី២២ មករា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នមាន សមត្ថកិច្ចនានា ដើម្បីពិភាគ្សានិងនាំចេញបញ្ហាសំខាន់ៗក្នុងការគ្រប់គ្រងនិងចាត់ចែងការម៉ាក្រូ សេដ្ឋកិច្ច។ ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានសង្កត់ធ្ងន់ថា ក្នុង ការងារណែនាំចាត់ចែងការ ត្រូវច្បាមជាប់នឹងគោលដៅដែល បានដាក់ចេញតាំង ពីដើមឆ្នាំ សំដៅធានាកំណើនGDPក្នុងឆ្នាំ២០១៥គឺ៦,២% រក្សាសន្ទស្សន៍អតិ ផរណានៅកំរិត៥%។ដោយឈរលើស្មារតីដូចឆ្នេះ លោក Nguyen Tan Dung បាន បញ្ជាណែនាំឲ្យធនាគារជាតិ ត្រូវម្ចាស់ការក្នុងការ អនុវត្តអត្រាការប្រាក់និង កំណើនឥណទានឲ្យសមស្របនឹងបំរ៉ែបំរួលរបស់អតិផរណា ដើម្បីរួមចំណែក ធានាកំណើនសេដ្ឋកិច្ច។ស្ដីពីការធ្វើអាជីវកម្មប្រេងឆៅ លោក Nguyen Tan Dung បានសំណូមពរសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម ខិតខំ ប្រឹងប្រែងទទួល បានប្រសិទ្ធភាពខ្ពស់បំផុតនៃផែនការដែលបានដាក់ចេញ ប៉ុន្តែត្រូវ តាមដាន ឲ្យបានជាប់បំរ៉ែបំរួលនៃតំលៃប្រេងឆៅដើម្បីប្រតិបតិ្តការធ្វើអាជីវកម្ម ប្រេងឆៅ ដោយឈរលើគោលការណ៍គឺមិនទុកឲ្យខាតបង់កើតមានឡើង ឡើយ។ នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានបញ្ជាណែនាំសម្ព័ន្ធ ក្រុមហ៊ុនអគ្គី សនីវៀតណាម ត្រួតពិនិត្យឡើងវិញដើម្បីបញ្ចុះតំលៃអគ្គីសនី។លោក Nguyen Tan Dung ក៏បានស្នើរឲ្យក្រុមស្រាវជ្រាវប្រតិបតិ្តម៉ាក្រូសេដ្ឋកិច្ច យកចិត្ត ទុកដាក់ ដល់ខ្លឹមសារមួយចំនួន នោះគឺជះឥទ្ធិពលទៅលើខឿនសេដ្ឋកិច្ចនាពេល វៀត ណាមចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើននិងសហគមន៍សេដ្ឋកិច្ច អាស៊ានចាប់បដិសន្ធិ ព្រមទាំងវាយតំលៃបញ្ដាញលក់រាយរបស់វៀតណាម ក្នុងកាលៈទេសៈប្រកួតប្រជែងយ៉ាងខ្លាំងក្លាផងដែរ៕
Related







