VOV WorldVOV World
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម
29/03/2026 07:41
(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែមីនា នៅខាងក្រៅសន្និសីទជំរុញការវិនិយោគខេត្តថាញ់ ហ័រ ឆ្នាំ ២០២៦ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក អ៊ីតូ ណាអូគី។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម
ទិដ្ឋភាពនៃជំនួប (រូបថត៖ VOV) នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យលោកឯកអគ្គរដ្ឋទូត អ៊ីតូ ណាអូគី បន្តយកចិត្តទុកដាក់ និងជំរុញបន្ថែមទៀតនូវគម្រោងសហប្រតិបត្តិការវិនិយោគជាមួយវៀតណាម ក្នុងនោះមានខេត្តថាញ់ ហ័រ ដែលជាតំបន់មួយពោរពេញដោយសក្តានុពល និងឱកាសសម្រាប់ការអភិវឌ្ឍ ជាពិសេសនៅក្នុងវិស័យគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងថាមពល។ លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើគោលការណ៍នៃកិច្ចសហប្រតិបត្តិការដោយផ្អែកលើ "អត្ថប្រយោជន៍សុខដុមរមនា និងចែករំលែកហានិភ័យរួមគ្នា" ដែលរួមចំណែកដល់ការបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវិនិយោគ និងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់អាជីវកម្ម និងប្រជាជននៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមលោក អ៊ីតូ ណាអូគី (រូបថត៖ VOV) ចំណែកខ្លួនវិញ លោកឯកអគ្គរដ្ឋទូត អ៊ីតូ ណាអូគីបានបញ្ជាក់ថា សហគមន៍ធុរកិច្ចជប៉ុននៅតែបន្តចាត់ទុកវៀតណាម ជាគោលដៅវិនិយោគដ៏សំខាន់ និងទាក់ទាញមួយនៅក្នុងតំបន់ ហើយបានអះអាងថា ខ្លួននឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយ ខេត្តថាញ់ហ័រក្នុងរយៈពេលខាងមុខ។ ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Ito បានសម្តែងបំណងប្រាថ្នា សម្រាប់ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរ ដើម្បីលើកកម្ពស់ប្រកបដោយប្រសិទ្ធភាពនូវគម្រោងសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ ដូចជាគម្រោងរោងចក្រចម្រាញ់ប្រេង និងរោងចក្រប្រេងកាត ងឺសឺន និងគម្រោងសាកលវិទ្យាល័យវៀតណាម-ជប៉ុន៕
TAG
VOV/VOVworld/នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ/ឯកអគ្គរដ្ឋទូត/ជប៉ុន/វៀតណាម