នាយករដ្ឋមន្ត្រីហុងគ្រីអំពាវនាវឲ្យប្រជាពលរដ្ឋប្រឆាំងជំទាស់ផែនការទទួលជនចំណាកស្រុករបស់ EU
02/10/2016 08:45
(VOVworld) - នាថ្ងៃទី២ តុលា អ្នកបោះឆ្នោតហុងគ្រី ចំនួន៨លាននាក់ទៅបោះឆ្នោតអំពីការដែលហុងគ្រី គប្បីចូលរួមក្នុងផែនការបែងចែកជនភៀសខ្លួនរបស់ សហភាពអឺរ៉ុប (EU) ដែរឬទេ។

ជនចំណាកស្រុកនៅហុងគ្រី (រូបថត៖CNBC.com) (VOVworld) - នាថ្ងៃទី២ តុលា អ្នកបោះឆ្នោតហុងគ្រីចំនួន៨លាននាក់ទៅបោះ ឆ្នោតអំពីការដែលហុងគ្រីគប្បីចូលរួមក្នុងផែនការបែងចែកជនភៀសខ្លួនរបស់សហ ភាពអឺរ៉ុប (EU) ដែរឬទេ។មួយថ្ងៃមុននឹងព្រឹត្តិការណ៍នេះ នាយករដ្ឋមន្រ្តីប្រទេសនេះ លោក Viktor Orban បានអំពាវនាវឲ្យអ្នកបោះឆ្នោតជ្រើសរើស “ទេ” សំដៅការពារ តំលៃនានានៃសហភាពនេះ។ក្នុងអត្ថបទសរសេរដែលត្រូវបានចុះផ្សាយលើកា សែត “Magyar Idok” នាថ្ងៃទី១ តុលា នាយករដ្ឋមន្រ្តីលោក Orban បានចោទប្រកាន់ ភាគីប្រឆាំងពីអំពើដើរផ្ទុយទៅនឹងផលប្រយោជន៍ជាតិ ដោយគាំទ្រមជ្ឈដ្ឋានថ្នាក់ ដឹកនាំ EU ហើយបង្កើតមូលដ្ឋានដែលអនុញ្ញាតឲ្យជន ចំណាកស្រុកជាច្រើនកុះករ មករស់នៅប្រទេសនេះដោយខុសច្បាប់។អត្ថបទ ពោលខាងលើក៏បានសំដែង ការមិនពេញចិត្តអំពីគោលនយោបាយចាប់បង្ខំទទួលជនភៀសខ្លួនរបស់ EU ផងដែរ។តាមលោក Orban ថា ស្ថានភាពដែលជន ចំណាកស្រុកមិនត្រូវបាន កុងត្រូល គឺជាការគំរាមកំហែងទៅលើសន្តិសុខនិង សន្តិភាពនៅទ្វីបអឺរ៉ុប ហើយ បង្កឡើងបន្ទុកចំពោះបណ្ដាប្រទេសដែលត្រូវទទួល ជនភៀសខ្លួន៕
Related




