នាយករដ្ឋមន្ត្រីជប៉ុនធ្វើសន្និសីទសារព័ត៌មានដើម្បីប្រកាសគោលនយោបាយក្រោយការបោះឆ្នោត
09/02/2026 08:54
(VOVWORLD) - បន្ទាប់ពីជ័យជម្នះរបស់សម្ព័ន្ធគណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតសភាតំណាងរាស្ត្រលើកទី ៥១ នាយប់ថ្ងៃទី ៨ ខែកុម្ភៈ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae បានធ្វើសន្និសីទសារព័ត៌មានដ៏ខ្លីមួយ។ នៅក្នុងសន្និសីទសារព័ត៌មាននេះ គោលនយោបាយក្រោយការបោះឆ្នោតមួយចំនួនត្រូវបានប្រកាស។

ប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច គឺលោកស្រីនាយករដ្ឋមន្ត្រី Takaichi Sanae បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុននឹងបន្តផ្តោតលើបញ្ហាសុខុមាលភាពសង្គម ដោយអាទិភាពចម្បងគឺការដោះស្រាយបញ្ហាតម្លៃហក់ឡើងនាពេលបច្ចុប្បន្ន។ រដ្ឋាភិបាលជប៉ុនក៏នឹងជំរុញវិធានការដើម្បីពង្រឹងសន្តិសុខ ការពារជាតិ និងការបរទេស រួមជាមួយនឹងការធ្វើឱ្យកិច្ចការផ្ទៃក្នុងមានស្ថិរភាពផងដែរ។ ទាក់ទងនឹងអនាគតនៃសម្ព័ន្ធភាពកាន់អំណាចរវាង LDP និង Ishin no Kai ជាមួយនឹងរចនាសម្ព័ន្ធនៃគណៈរដ្ឋមន្ត្រីជប៉ុននាពេលខាងមុខ លោកស្រី Takaichi Sanae បានឲ្យដឹងថា៖
TAG
VOV/VOVworld/ជប៉ុន/សន្និសីទសារព័ត៌មាន/ការបោះឆ្នោត
Related





