នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិការវាលសណ្តរទន្លេ Cuu Long ឆ្នាំ២០១៦
27/06/2016 11:32
(VOVworld)-វេទិការវាលសណ្តរទន្លេ Cuu Long ឆ្នាំ២០១៦ ដោយប្រធានបទ “ដើម្បី វាលសណ្តរទន្លេ Cuu Long មួយរុងរឿងនិងសមស្របទៅនឹង

នាយករដ្ឋមន្ត្រីថ្លែងមតិក្នុងវេទិការ (VOVworld)-វេទិការវាលសណ្តរទន្លេ Cuu Long ឆ្នាំ២០១៦ ដោយប្រធានបទ “ដើម្បី វាលសណ្តរទន្លេ Cuu Long មួយរុងរឿងនិងសមស្របទៅនឹងបម្រែបម្រួលអាកាស ធាតុ” ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧មិថុនានៅទីក្រុងហូជីមិញ ដោយមានការចូល រូមរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc។ ថ្លែងមតិ ក្នុងវេទិការនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វាលសណ្តរទន្លេ Cuu Long កំពុងឆ្ពោះទៅគោលដៅក្លាយទៅជាតំបន់មួយមានខឿនសេដ្ឋកិច្ចកសិកម្មឆ្លាត ចីរភាព និងមានតម្លៃបន្ថែមខ្ពស់របស់តំបន់អាស៊ីអាគ្នយ៍ហើយធំជាងនេះគឺទ្វីបអាស៊ី នាពេល អនាគត។តាមនោះ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅដល់ដំណោះស្រាយ អភិវឌ្ឍន៍ទី ក្រុង Can Tho ឲ្យក្លាយទៅជាមជ្ឈមណ្ឌលផ្សាភ្ជាប់បណ្តាខេត្តភាគខាង លិច ជម្រុញ ការធ្វើសមាហរណកម្មអន្តរជាតិ ចូលក្នុងខ្សែសង្វាក់តម្លៃជាតិ តំបន់និង អន្តរជាតិ ។ ស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយដៃគូអភិវឌ្ឍន៍នានា ក្នុងនោះមាន កិច្ចសហប្រតិបត្តិការសំខាន់ជាមួយធនាគាពិភពលោក WB នាយករដ្ឋ មន្ត្រី Nguyen Xuan Phuc មានប្រសាសន៍ថា៖ “ធនាគារពិភពលោក គប្បីបើកទូលាយការផ្តល់ឥណទានអនុគ្រោះតាម ស្តងដា ខ្ពស់បំផុត ពេលវេលារំដោះទុនលឿនបំផុត រួមទាំងជួយឧបត្ថម្ភបច្ចេកវិទ្យានិងបទពិ សោធន៍ក្នុងការបង្កើនលទ្ធភាពព្យាករណ៍និងវាយតម្លៃជាដើម។ កសាងបណ្តាញឃ្លាំ មើលបម្រែបម្រួលអាកាសធាតុនិងកំពស់ទឹកសមុទ្រឡើង កំណត់ សេណារីយ៉ូអភិវឌ្ឍ ន៍ ពេញលេញ បណ្តុះបណ្តាលគុណភាពកម្មាភិបាល ទន្ទឹមជាមួយគ្នានោះ ត្រូវអភិវឌ្ឍ ន៍ នូវកត្តាហេដ្ឋារចនាសម្ព័ន្ធសំដៅកែលំអរឲ្យបានល្អបំផុតលទ្ធភាពទប់ទល់ជាមួយ បម្រែបម្រួលអាកាសធាតុនិងភារកិច្ចមួយចំនួនសម្រាប់បណ្តាខេត្តវាលសណ្តរទន្លេ Cuu Long”៕
Related





