VOV WorldVOV World
នាយករដ្ឋមន្ត្រីបំផុសចលនាប្រឡងប្រណាំង“អង្គភាពអាជីវកម្មវៀតណាមធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍”
12/10/2016 08:52
(VOVworld)-នាយប់ថ្ងៃទី១១តុលានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបំផុសចលនាប្រឡងប្រ ណាំង
នាយករដ្ឋមន្ត្រីបំផុសចលនាប្រឡងប្រណាំង“អង្គភាពអាជីវកម្មវៀតណាមធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍”
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធីបំផុសចលនាប្រឡងប្រណាំង (VOVworld)-នាយប់ថ្ងៃទី១១តុលានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត  ណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបំផុសចលនាប្រឡងប្រ ណាំងក្រោម​ប្រធានបទ “អង្គភាពអាជីវកម្មវៀតណាមធ្វើសមាហរណកម្មនិងអភិវឌ្ឍ ន៍ ”។ ថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាប្រ  ឡងប្រណាំងស្ងើចសរសើរមជ្ឈឹមបានសំណូមពរក្រសួងស្ថាប័ននានា រួមដំណើរ ជម្រុញការកែទម្រង់បែបបទរដ្ឋបាល លើកកំពស់សមត្ថភាពប្រគួតប្រជែងព្រមទាំង អនុវត្តល្អ យន្តការសន្ទនានិងពិគ្រោះយោបល់របស់អង្គភាពអាជីវកម្ម។នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកំពុងរៀបចំឡើងវិញខឿនសេដ្ឋកិច្ចនិងផ្លាស់ប្តូររូប សណ្ឋាន កំណើនសំដៅនាំវៀតណាមឡើងទៅកំពស់ថ្មីមួយក្នុងខ្សែសង្វាក់តម្លៃសកល លោក។ ដើម្បី សម្រេចបានប្រការនេះ អង្គភាពអាជីវកម្មវៀតណាមត្រូវជាកងកម្លាំង ស្នូល៖ “បច្ចុប្បន្នគឺប្រទេសណាមានអង្គភាពអាជីវកម្មសកម្មចូលរួមខ្សែសង្វាក់តម្លៃសកល  លោកគឺប្រទេសនោះទទួលបានផលប្រយោជន៍ច្រើនក្នុងការធ្វើសមាហរណកម្មសេដ្ឋ​ កិច្ចអន្តរជាតិ។​ដើម្បីចូលរួមខ្សែសង្វាក់តម្លៃសកលលោកនោះ គឺទាមទារឲ្យអង្គភាព អាជីវកម្មត្រូវស៊ីសង្វាក់ទៅនឹងបទដ្ឋានតំបន់និងអន្តរជាតិ។ យើងត្រូវធ្វើអស់ពីកម្លាំង កាយចិត្តដើម្បីអង្គភាពអាជីវកម្មវៀតណាមអាចបោះជំហានទៅកាន់ពិភពលោកប្រកប​ ដោយជោគជ័យ”៕