VOV WorldVOV World
នាយករដ្ឋមន្ត្រីបញ្ជាបើកការដ្ឋានសាងសង់គំរោងការឆ្លងសមុទ្រធំបំផុតនៅវៀតណាម
15/02/2014 08:40
Vovworld-នាព្រឹកថ្ងៃទី១៥កុម្ភៈនៅខ័ណ្ឌ Hai An ទីក្រុង Hai Phong នាយក​រដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានបញ្ជាបើកការដ្ឋាន​សាង​សង់​គំរោងការផ្លូវរថយន្ត Tan Vu-Lach Huyen
នាយករដ្ឋមន្ត្រីបញ្ជាបើកការដ្ឋានសាងសង់គំរោងការឆ្លងសមុទ្រធំបំផុតនៅវៀតណាម
នាយករដ្ឋមន្ត្រីបញ្ជាបើកការដ្ឋានសាងសង់គំរោងការឆ្លងសមុទ្រធំបំផុតនៅវៀតណាម (VOV)         Vovworld-នាព្រឹកថ្ងៃទី១៥កុម្ភៈនៅខ័ណ្ឌ Hai An ទីក្រុង Hai Phong នាយក​រដ្ឋមន្ត្រី វៀតណាមលោក Nguyen Tan Dung បានបញ្ជាបើកការដ្ឋាន​សាង​សង់​គំរោងការផ្លូវ រថយន្ត Tan Vu-Lach Huyen ក្នុងនោះមានស្ពានឆ្លងសមុទ្រមាន​ប្រវែង​​៥,៤គីឡូម៉ែត្រ។ នេះជាស្ពានឆ្លងសមុទ្រវែងបំផុតនៅវៀតណាមនិងជាស្ពាន​មួយក្នុងចំណោមស្ពាន ឆ្លងសមុទ្រធំបំផុតអាស៊ី-អាគ្នេយ៍។ ថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖         “នាពេលខាងមុខ យើងនឹងមានផ្លូវល្បឿនលឿន Ha Noi-Hai Phong មិន​ត្រឹម​តែដល់ទីក្រុងប៉ុណ្ណោះទេ ថែមទាំងដល់កំពង់ផែ Lach Huyen ទៀតផង។ Hai Phong ត្រូវកែប្រែផែនការមេ រាប់ទាំងផែនការ Cat Hai, Lach Huyen ដើម្បីក្លាយ​ទៅជាទីក្រុង ឧស្សាហកម្មសេវាកម្មកំពង់ផែទំនើបអរិយ្យធម៍យ៉ាងចាប់រហ័ស។ រួម​ជាមួយនោះ Hai Phong ត្រូវប្រមូលផ្ដុំបណ្ដុះបណ្ដាលប្រភពធនធានមនុស្សជំរុញ​ការ​ទាក់ទាញវិនិយោគ និងអនុវត្តគំរោងការសំដៅអាជីវកម្មពង្រីកសក្ដានុភាពឧត្តម​ភាពដើម្បីអភិវឌ្ឍន៍យ៉ាង លឿននិងចីរភាព៕”

More