VOV WorldVOV World
នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ការពារផែនការ Brexit ដោយ មិនអើពើពីគំនៀបផ្ទៃក្នុង
01/10/2018 08:42
(VOVWORLD) - នាថ្ងៃទី៣០ ខែកញ្ញា នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានអះអាងថាផែនការប្រទេសអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) គឺមិន ប្រែប្រួលឡើយដោយបានបង្ហាញជំនឿទុកចិត្តលើ Brexit ឈរលើ មូលដ្ឋានគោរពលទ្ធផលនៃការប្រមូលមតិយោបល់ប្រជាជននៅឆ្នាំ ២០០៦។
នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ការពារផែនការ Brexit ដោយ មិនអើពើពីគំនៀបផ្ទៃក្នុង
 នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May សេចក្តី ប្រកាស របស់ លោកស្រី Theresa May បាននាំចេញក្រោយពី អតីតរដ្ឋមន្ត្រីការបរទេស អង់គ្លេស លោក  Boris Johnson បានលើកឡើង យោបល់អំពីបញ្ហាពន្ធគយក្នុង ផែនការ Brexit ដែលត្រូវបានគណៈរដ្ឋមន្ត្រី អង់គ្លេសបានអនុម័តកន្លងទៅ ដោយចោទប្រកាន់ថាសំណើរនេះមិនសមស្រប នោះឡើយ។ ការថ្លែងមតិរបស់ លោកស្រី Theresa May នាថ្ងៃទី៣០ខែកញ្ញា ក៏បានទាក់ទាញចំណាប់អារម្មណ៍របស់មតិសាធារណជនក្នុងនោះមានការ ប្រកាសផែនការគ្រប់គ្រងយ៉ាងតឹងរឹង ចំពោះការទិញផ្ទះនៅអង់គ្លេសរបស់ វិនិយោគិនបរទេសផងដែរ៕