VOV WorldVOV World
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទៅជូនពរក្នុងបុណ្យតេតឆ្នាំរកានព្វស័ក ២០១៧ នៅខេត្ត Quang Nam
30/01/2017 09:03
(VOVworld) – នាព្រឹកថ្ងៃទី ៣០ មករា (ថ្ងៃទី ៣ កើត ខែមិគសិរ ឆ្នាំ ២០១៧) នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានទៅជូន ពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំរកានព្វស័ក ២០១៧។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទៅជូនពរក្នុងបុណ្យតេតឆ្នាំរកានព្វស័ក ២០១៧ នៅខេត្ត  Quang Nam (VOV) (VOVworld) – នាព្រឹកថ្ងៃទី ៣០ មករា (ថ្ងៃទី ៣ កើតខែមិគសិរ ឆ្នាំ ២០១៧) នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានទៅជូន  ពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំរកានព្វស័ក ២០១៧។ ថ្លែងមតិនៅ ទីនេះ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc  បានស្ងើចសរសើរស្មារតី សាមគ្គីភាព និងការប្តេជ្ញាចិត្តរបស់បក្សភាគរដ្ឋអំណាចនិងប្រជាពលរដ្ឋខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម) ក្នុងរយៈពេលកន្លងទៅ៖         «ខ្ញុំសូមជូនពរស្នាដៃទាំងអស់ដែលខេត្ត Quang Nam​ ទទួលបាននាពេល  កន្លងទៅ ជាពិសេសក្នុងឆ្នាំ ២០១៦។ ខ្ញុំមានគោលបំណងថា៖ ខេត្ត Quang Nam  នឹងប្តេជ្ញាថែមទៀតក្នុងការអនុវត្តភារកិច្ចឆ្នាំ ២០១៧​ នេះ។»         ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc  ក៏បានវាយតំលៃ  ខ្ពស់ចំពោះការខំប្រឹងប្រែងជំនពុះពារលើផលវិបាកដោយគ្រោះធម្មជាតិក្នុង រយៈពេលកន្លងទៅរបស់រដ្ឋអំណាចនិងប្រជាជននៅខេត្ត Quang Nam ផងដែរ៕​