នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung នឹងអញ្ជើញចូលរួម CAEXPO លើកទី ៩
19/09/2012 10:45
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung នឹងអញ្ជើញចូលរួមផ្សារណាត់ពិព័រណ៍អាស៊ាន-ចិន និងសន្និសីទកំពូលវិនិយោគ ពាណិជ្ជកម្ម អាស៊ាន-ចិន លើកទី ៩ (CAEXPO) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Nanning ខេត្ត Guangxi ចិន ចាប់ពីថ្ងៃទី ២០ ដល់ទី ២១ កញ្ញា។

តាមសេចក្តីអញ្ចើញរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិននិងរដ្ឋអំណាច តំបន់ស្វ័យ័តជនជាតិ Zhuang ខេត្ត Guangxi ចិន នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung នឹងអញ្ជើញចូលរួមផ្សារណាត់ពិព័រណ៍អាស៊ាន-ចិន និងសន្និសីទ កំពូលវិនិយោគ ពាណិជ្ជកម្ម អាស៊ាន-ចិន លើកទី ៩ (CAEXPO) ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុង Nanning ខេត្ត Guangxi ចិន ចាប់ពីថ្ងៃទី ២០ ដល់ទី ២១ កញ្ញា។ ព្រឹត្តិការនេះ ប្រព្រឹត្តទៅក្នុងកាលៈទេសៈទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការវៀតណាម–ចិន អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យនាំមកផលប្រយោធន៍ជាក់ស្តែងជាច្រើន ឲ្យភាគីទាំង ២ ។ ដល់ឥឡូវនេះ ប្រទេសទាំង ២ បានចុះហេត្ថលេខាលើកិច្ចព្រម ព្រៀងសហប្រតិបត្តិការថ្នាក់រដ្ឋាភិបាលជាច្រើន ដែលបង្កើតមូលដ្ឋានគតិយុត្ត ឲ្យទំនាក់ទំនងសហប្រតិបត្តិការយូអង្វែងរវាង ប្រទេសទាំង ២ វៀតណាមនិងចិន។ ក្នុង ៧ ខែដើមឆ្នាំ ២០១២ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី ទទួលបានជិត ២៣ ពាក់លានដុល្លាអាមេរិកកើន ២០% បើប្រៀបនឹងរយៈពេល ដូចគ្នាពីឆ្នាំទៅមិញ។ គោលដៅនៃប្រទេសទាំង ២ គឺនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង ៦០ ពាន់លាន ដុល្លាអាមេរិក នាឆ្នាំ ២០១៥។ ក្រៅពីនោះ សម្ព័ន្ធក្រុម ហ៊ុនចិនជាច្រើនមានគោល បំណងវិនិយោគ ចូលវៀតណាម។ ប្រធានបទនៃ CAEXPO ឆ្នាំនេះ គឺ “កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា” សំដៅជំរុញកិច្ចសហប្រតិបត្តិការ អំពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក៏ដូចជាលើវិស័យផ្សេៗទៀតរវាងអាស៊ាន–ចិន។ វៀតណាមនឹងចូលរួមការតាំង ពិព័ណ៍នេះដោយមានស្តង់ទំនិញចំនួន ២០០ ស្តង់៕ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Tan Dung នឹងអញ្ជើញចូលរួមផ្សារណាត់ពិព័រណ៍អាស៊ាន-ចិន (Image: Internet)
Related
More




