VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់សឹង្ហបុរីនិងជួបសំណេះសំណាលសហគមន៍ជនវៀតណាម
09/08/2015 08:45
Vovworld-នារសៀលថ្ងៃទី៨សីហានាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Tan Dung រួមជាមួយគណៈប្រតិភូ
នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់សឹង្ហបុរីនិងជួបសំណេះសំណាលសហគមន៍ជនវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់សឹង្ហបុរីនិងជួបសំណេះសំណាលសហគមន៍ជនវៀតណាម (VOV)         Vovworld-នារសៀលថ្ងៃទី៨សីហានាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានអញ្ចើញ​ទៅ ​កាន់សឹង្ហបុរីដើម្បីចូលរួមពិធីខួបលើកទី៥០នៃទិវាបុណ្យជាតិសឹង្ហបុរី។ នាព្រឹក​ថ្ងៃ ទី៩សីហា នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានចូលរួមការសន្ទនា​តុ​មូលជា មួយអង្គភាពអាជីវកម្មជួរមុខសឹង្ហបុរី។ ថ្លែងមតិនៅការជួបសន្ទនានេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung នាពេលកន្លងទៅទំនាក់ទំនងដៃគូ​យុទ្ធសាស្ត្រ​វៀតណាម-សឹង្ហបុរី មានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ ពិសេសគឺក្នុង​វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ។ ផ្លាស់ប្តូរអំពីវិស័យសហប្រតិបត្តិការជាក់​ស្ដែងដែលវិនិយោគិនសឹង្ហបុរីបាន លើកឡើង នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃខ្ពស់បំណងស្វែងរកឱកាស ឬបើកទូលាយសកម្មភាពសហប្រតិបត្តិការវិនិយោគរបស់អង្គភាពអាជីវកម្មសឹង្ហបុរីចូលមកវៀតណាម។​ រដ្ឋាភិបាល​នៃ​ប្រទេសទាំងពីរបាននិងកំពុងជំរុញការតភ្ជាប់ដើម្បី ជំរុញសកម្មភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើបណ្ដាវិស័យនេះ រដ្ឋាភិបាល វៀតណាមក្រសួងស្ថាប័ន​នឹងពិនិត្យដោះស្រាយរាល់សំណើររបស់វិនិយោគិនសឹង្ហបុរី។         មុននោះនារសៀលថ្ងៃទី៨សីហា នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​ជួបសំណេះ សំណាលកម្មាភិបាលបុគ្គលិកស្ថានទូតនិងតំណាងសហគមន៍ជន​វៀតណាមនៅ សឹង្ហបុរី។​ នៅជំនួបនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​អះអាងនូវទស្សនៈមុនក៏ ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាមជានិច្ចកាល​ចាត់ទុកសហគមន៍ជនវៀតណាម នៅឯបរទេសជាផ្នែកមួយមិនអាចកាត់ផ្ដាច់​ចេញនៃប្រជាជាតិវៀតណាម។ នាយករដ្ឋមន្ត្រី បានសំណូមពរស្ថានទូតវៀត​ណាម​ប្រចាំនៅសឹង្ហបុរីបន្តអនុវត្តល្អកិច្ចការគាំពារពលរដ្ឋ ជួយឧបត្ថម្ភយ៉ាងជាក់​ស្ដែង​និងប្រសិទ្ធិភាពថែមតៀតអាណិកជនវៀតណាមនៅសឹង្ហបុរី៕