នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសមាជិកគណៈកម្មាធិការកែទម្រង់និងទទួលបន្ទុកហិរញ្ញវត្ថុរបស់ប្រធានាធិបតីអាមេរ
11/06/2013 08:22
VOV-នារសៀលថ្ងៃទី១០មិថុនា នៅទីស្ដីការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រី Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយលោក David M.Cote សមាជិកគណៈកម្មាធិការកែទម្រង់និងទទួលបន្ទុកហិរញ្ញវត្ថុរបស់ប្រធានាធិបតីអាមេរិក Obama ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

នាយករដ្ឋមន្ត្រី Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយលោក David M.Cote សមាជិកគណៈកម្មាធិការកែទម្រង់និងទទួលបន្ទុកហិរញ្ញវត្ថុរបស់ប្រធានាធិបតីអាមេរិក Obama (nguyentandung.org) VOV-នារសៀលថ្ងៃទី១០មិថុនា នៅទីស្ដីការរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រី Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយលោក David M. Cote សមាជិកគណៈកម្មាធិការកែទម្រង់និងទទួលបន្ទុកហិរញ្ញវត្ថុរបស់ ប្រធានាធិបតីអាមេរិក Obama ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅពិធីទទួលជួបសន្ទនានេះនាយករដ្ឋមន្ត្រី Nguyen Tan Dungបានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលខំប្រឹងប្រែងកែលំអរបរិយាកាសវិនិយោគគាំទ្រ វិនិយោគិនបរទេស ដែលក្នុងនោះមានវិនិយោគិនអាមេរិកមកសហប្រតិបត្តិការ វិនិយោគនៅវៀតណាមផង។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានឲ្យដឹងទៀត ថាវៀតណាមនិងអាមេរិករួមជាមួយប្រទេសមួយចំនួនទៀតកំពុងសកម្មចរចារ លើកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក និងមានបំណងថាបណ្ដាថ្នាក់ដឹកនាំនិង អង្គភាពអាជីវកម្មអាមេរិកគាំទ្រការចរចារលើកិច្ចព្រមព្រៀងនេះ។ រីឯលោក David M.Cote បានអះអាងថានឹងបញ្ជូនសាររបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung ដល់ថ្នាក់ដឹកនាំអាមេរិក ទន្ទឹមនឹងនោះចង់ឲ្យរដ្ឋាភិបាលវៀត ណាមបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មរបស់អាមេរិកមក សហប្រតិបត្តិការវិនិយោគនិងរកស៊ីយូរអង្វែងនៅវៀតណាម៕
Related






