នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិន-ថៃនិងអេហ្ស៊ីប
02/04/2014 08:23
(VOV)_នារសៀលថ្ងៃទី ១ មេសា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិន លោក Kong Xuan You ឯកអគ្គរដ្ឋទូតថៃ lokPanyarak Poolthup និងឯកអគ្គរដ្ឋទូតអេហ្ស៊ីប Youssef Kamal Boutros Hanna។

(VOV)_នារសៀលថ្ងៃទី ១ មេសា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិន លោក Kong Xuan You ឯកអគ្គរដ្ឋទូតថៃ lokPanyarak Poolthup និងឯកអគ្គរដ្ឋទូតអេហ្ស៊ីប Youssef Kamal Boutros Hanna។ ក្នុងជំនួបសន្ទនាជាមួយ ឯកអគ្គរដ្ឋទូតចិន លោក Kong Xuan You មកសម្ដែងការគួរសមក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម នាយក រដ្ឋមន្ត្រី Nguyen Tan Dungបានវាយតំលៃខ្ពស់ចំពោះរាល់ការរួមវិភាគទានរបស់ឯក អគ្គរដ្ឋទូត ក្នុងការជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នា ពេលកន្លងទៅ។ នាយករដ្ឋមន្ត្រីក៏បានសម្ដែងគោលបំណងថា៖ប្រទេសទាំងពីរ នឹងរួមសហការជាមួយគ្នាកាន់តែជិតស្និទ្ធិពីមួយថ្ងៃទៅមួយថ្ងៃ លាតត្រដាងអនុវត្ត បណ្ដាកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរឯក ភាព និងជំរុញកម្មវិធីសហប្រតិតបត្តិការផ្សេងៗទៀត។ នាយករដ្ឋមន្ត្រីក៏បានស្នើ ភាគី ទាំងពីរត្រូវក្ដាប់ជាប់រាល់ការព្រមព្រៀងស្ដីពីគោលការណ៍ជាសារវន្តនានាបញ្ជាណែនាំដោះស្រាយបញ្ហានានាលើសមុទ្រ ក៏ដូចជាច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញា នៃអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ១៩៨២ និងស្មារតីនៃសេចក្ដីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត DOC…។ល។ អបអរសាទរ លោឯកអគ្គរដ្ឋទូតថៃ Panyarak Poolthup ទទួលបេសកកម្មការទូតថ្មីនៅវៀតណាម នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបសន្ទនាជាមួយលោឯកអគ្គរដ្ឋទូតថៃ Panyarak Poolthup (http://baodientu.chinhphu.vn/) បានសម្ដែងនូវក្តីសប្បាយរីករាយ ចំពោះជំហានអភិវឌ្ឍន៍ដ៏ល្អប្រសើរ រវាងប្រ ទេសទាំងពីរ និងស្នើថា៖ភាគីទាំងពិរត្រូវបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី មានផលប្រយោជន៍ដូចគ្នា លើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រីក៏បានសម្ដែងនូវការជឿជាក់ថា៖ ថៃនឹងមានស្ថិរភាពឡើងវិញដើម្បីការអភិវឌ្ឍន៍របស់ប្រទេសថៃ ក៏ដូចជាស្ថិរភាព អភិវឌ្ឍន៍រួមរបស់សហគមន៍អាស៊ាន។ ជួបសន្ទនាជាមួយ លោកឯកអគ្គរដ្ឋទូតអេហ្ស៊ីប Youssef Kamal Boutros Hanna ក្នុឱកាសមកទទួលបេសកកម្មការទូតថ្មីនៅវៀតណាម លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងវៀតណាមនិងអេហ្ស៊ីប កំពុងអភិវឌ្ឍន៍យ៉ាងសកម្មលើច្រើនវិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្ដែងជាច្រើន សំរាប់ការអភិវឌ្ឍន៍រួមនៃប្រទេសទាំងពីរ។ វៀតណាមយកចិត្តទុកដាក់ ជាច្រើនដល់តួនាទីរបស់អេហ្ស៊ីប នៅក្នុងតំបន់និងពិភពលោក ព្រមទាំងខំប្រឹងប្រែងរួមជាមួយអេហ្ស៊ីបនាំទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជំរៅ និងបើកទូលាយនិងប្រសិទ្ធិភាពខ្ពស់ជាងទៀត៕
Related







