VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Phu Tho និងខេត្ត Ha Nam
13/08/2013 08:02
ខេត្ត Phu Tho និងខេត្ត Ha Nam ត្រូវនាំវិទ្យាសាស្ត្រ បច្ចេក​វិទ្យាចូលក្នុងផលិតកម្មកសិកម្ម ផ្សាភ្ជាប់ជាមួយកម្មវិធីកសាងជនបទថ្មីយ៉ាង​ឆាប់ៗ
នាយករដ្ឋមន្ត្រីវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Phu Tho និងខេត្ត Ha Nam
នាយករដ្ឋមន្រ្តី Nguyen Tan Dung ជួបធ្វើការជាមួយ ថ្នាក់ដឹកនាំខេត្ត Ha Nam (រូបថតៈ chinhphu.vn) (VOV)_ ខេត្ត Phu Tho និងខេត្ត Ha Nam ត្រូវនាំវិទ្យាសាស្ត្រ បច្ចេក​វិទ្យាចូលក្នុងផលិត កម្មកសិកម្មផ្សាភ្ជាប់ជាមួយកម្មវិធីកសាងជនបទថ្មីយ៉ាង​ឆាប់ៗ ទន្ទឹមនឹងនោះ ធ្វើអាជីវ កម្ម​លើសក្ដានុភាព ឧត្តមភាពដើម្បី​អភិវឌ្ឍន៍​បណ្ដាផ្នែកសេវាកម្ម ទេសចរណ៍ និងទាក់ ទាញការវិនិយោគបច្ចេកវិទ្យាខ្ពស់ ប្រើប្រាស់ថាមពលតិច ស្និទ្ធិស្នាលជាមួយបរិស្ថាន។ ​នេះគឺជា ការផ្តើម​គំនិត​របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នៅ ក្នុងជំនួប​ធ្វើ​ការជាមួយថ្នាក់ដឹកនាំស្នូលខេត្ត Phu Tho និងខេត្ត Ha Nam ស្ដីពី​ស្ថានភាព​សេដ្ឋកិច្ច សង្គមក្នុងតំបន់។ ចំពោះខេត្ត Phu Tho នាយករដ្ឋមន្ត្រី​ Nguyen Tan Dung  បានចាត់ទុកថា÷​ទន្ទឹមនឹងបណ្ដាសមិទ្ធិផលដែលទទួល​បាន​នោះ​ខេត្ត Phu Tho ត្រូវ ប្រមូលផ្តុំអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ​ដែល​បាន​ដាក់ចេញក្នុងឆ្នាំ២០១៣  ប្រកបដោយមានប្រសិទ្ធិភាពខ្ពស់បំផុត។ ​ដែលក្នុងនោះត្រូវយកចិត្តទុកដាក់ដល់ការ អភិវឌ្ឍន៍​ផលិត​កម្មកសិកម្ម ផ្សាភ្ជាប់​ជាមួយឧស្សាហកម្មកែច្នៃ ​និងទីផ្សារប្រើប្រាស់  ដើម្បីកសាងជន​បទថ្មី​…។ល។​           ចំពោះខេត្ត Ha Nam នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើខេត្ត ​Ha Nam ត្រូវប្តេជ្ញាចិត្តជាងទៀត ក្នុងការអនុវត្តកម្ម​វិធីកសាងជនបទថ្មី ​ផ្សាភ្ជាប់​ជាមួយការ ផ្ទេរប្តូររចនាសម្ព័ន្ធកសិកម្ម កសាងបណ្ដាវាលស្រែធំ ​អភិវឌ្ឍន៍ឧស្សាហកម្មកែច្នៃ។  ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់ដល់ការ​ងារត្រួតពិនិត្យ ដោះស្រាយរាល់ ការលំបាក បង្កលក្ខណះអោយអង្គភាព​អាជីវកម្មអភិវឌ្ឍន៍ផលិតកម្ម អាជីវកម្ម … ។ល។ នាយករដ្ឋមន្ត្រី ​Nguyen Tan Dung ក៏បានក្រើនរំលឹកខេត្ត Ha Nam ត្រូវបន្ត អនុវត្តព្រមៗគ្នា ​រាល់​ដំណោះ​ស្រាយធានាសុខុមាលភាពសង្គម ដោះស្រាយបញ្ហាការ ងារធ្វើ ​បង្កើនចំណូលសំរាប់ពលករ លើកស្ទូយជីវភាពរស់នៅសំរាប់ប្រជាជនក្នុង​តំបន់៕