នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយទីប្រឹក្សាពិសេសសម្ព័ន្ធភាពសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន
08/06/2016 09:53
(VOV)_នៅក្នុងជំនួបសន្ទនាជាមួយលោក Tsutomu Takebe នារសៀលថ្ងៃទី៧ មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖វៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយជប៉ុន។

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយទីប្រឹក្សាពិសេសសម្ព័ន្ធភាពសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន (VOV)_នៅក្នុងជំនួបសន្ទនាជាមួយលោក Tsutomu Takebe នារសៀលថ្ងៃទី៧ មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖ វៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយជ ប៉ុន។ ទន្ទឹមនឹងនោះ លោកក៏បានសម្ដែងជំនឿជាក់ថាទំនាក់ទំនងទ្វេភាគីនឹងបន្ត អភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត នាំមកនូវផលប្រយោជន៍សំរាប់ប្រទេសទាំងពីរ ប្រជា ជាតិទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកសំរាប់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅក្នុងតំបន់និងលើពិភពលោក។ នាយករដ្ឋ មន្ត្រីបានវាយតំលៃខ្ពស់ចំពោះការដែលលោក Takebe បានសកម្មរៀបចំពិធីបុណ្យ ជប៉ុន-វៀតណាម នៅវៀតណាម។ចំពោះបញ្ហាបំរ៉ែបំរួលអាកាសធាតុ ជប៉ុនបានប្រ កាសជួយឧបត្ថម្ភបន្ទាន់ជាទឹកប្រាក់ចំនួន២,៥លានដុល្លារអាមេរិក សំរាប់វៀតណាម។ រីឯ លោក Tsutomu Takebe បានអះអាងថា៖នឹងធ្វើអស់ពីកម្លាំងកាយចិត្ត របស់ខ្លួន ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងជួយឧបត្ថម្ភវៀតណាម លើកកំពស់ទិន្នផល គុណភាព តំលៃកសិផល បង្កើន កម្លាំងប្រកួតប្រជែងអន្តរជាតិ និងលើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជន។ ទាក់ទិនដល់គំរោងការណ៍មហាវិទ្យាល័យវៀតណាម-ជប៉ុន លោក Tsutomu Takebe មានគោលបំណងថា៖រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ និងសហប្រ តិបត្តិការជិតស្និទ្ធិថែមទៀត ដើម្បីមហាវិទ្យាល័យវៀតណាម-ជប៉ុន ដាក់អោយដំ ណើការយ៉ាងឆាប់ៗមានប្រសិទ្ធិភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអប់រំ៕
Related






