VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ
24/11/2016 10:11
(VOV)_ក្នុងឱកាសចូលរួមសន្និសីទកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី៩ នារសៀលថ្ងៃទី២៣វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម​ លោកNguyen Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក ​ Thongloun Sisoulith នៅទីក្រុងសៀមរាប ព្រះរាជាណាចក្រកម្ពុជា។
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ (VOV)_ក្នុងឱកាសចូលរួមសន្និសីទកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី៩ នារសៀលថ្ងៃទី២៣វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម​ លោកNguyen Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក ​ Thongloun Sisoulith នៅ ទីក្រុងសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរ​បានឯកភាពបន្តបង្កើនការ ផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ប្រមូលផ្តុំសម្រេចកិច្ច​ព្រមព្រៀង ស្ដីអំពីផែនការសហ ប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ឆ្នាំ ២០១៦ បង្កើតបុព្វបទសំរាប់ការ អនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី​វៀតណាម-ឡាវ ដំណាក់កាល ២០១៦-២០២០។​ នាយប់ថ្ងៃទី២៣វិច្ឆិកា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជួប​សំណេះសំ ណាលជាមួយដំណាងសមាគមអាណិកជនវៀតណាមនៅខេត្តសៀមរាបផងដែរ៕