នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung

(VOV)_នារសៀលថ្ងៃទី២១ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត
ណាម លោក Nguyen Tan Dung បានជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍មជ្ឈឹម សមាគមសកិកម្មវៀតណាម ដើម្បីវាយតំលៃអំពីការរួមសហការរវាងរដ្ឋាភិបាល ជាមួយ មជ្ឈឹមសមាគម ក្នុងរយៈពេលកន្លងទៅ។ ថ្លែងមតិនៅទីនេះ
លោក Nguyen Tan Dung បានចាត់ទុកថា៖ សមាគមគ្រប់ជាន់ថ្នាក់ ត្រូវបង្កើនថែម
ទៀត កិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននិងផ្នែកនានា ដើម្បីបំពេញភារកិច្ច​ល្អ
អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមប្រកបដោយល្អប្រសើរ។ ទន្ទឹមនឹងនោះ ត្រូវជំរុញខ្លាំង
ចលនាប្រឡងប្រណាំងជាក់ស្ដែង ផ្សាភ្ជាប់ជាមួយផលិតកម្ម អាជីវកម្មផងដែរ៕