VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមបានចូលរួមសម័យពិភាគ្សាជាន់ខ្ពស់របស់មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៦៨។
26/09/2013 11:34
Vovworld-នាយករដ្ឋមន្ត្រីវៀតណាមបានទៅអាមេរិកចូលរួមសម័យ​ពិភាគ្សា​ជាន់​ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ
នាយករដ្ឋមន្ត្រីវៀតណាមបានចូលរួមសម័យពិភាគ្សាជាន់ខ្ពស់របស់មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៦៨។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung (VOV)          Vovworld-នាថ្ងៃទី២៦កញ្ញា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានចាកចេញពីរដ្ឋធានីប៉ារីសរបស់បារាំងទៅអាមេរិកចូលរួមសម័យ​ ពិភាគ្សា​ជាន់​ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៦៨ ដែល ​ប្រព្រឹត្ត​​ទៅចាប់​ពី​ថ្ងៃទី២៦ដល់ថ្ងៃទី២៨កញ្ញា។ ការចូលរួមរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅសម័យពិភាគ្សាលើក​ នេះ​សំដៅបន្តអនុវត្តគោលមាគ៌ាសមាហរណកម្មអន្តរជាតិ លើកកំពស់តួនាទី​អន្តរជាតិរបស់វៀតណាម ទន្ទឹមនឹងនោះ រួមចំណែកបង្កើនទំនាក់ទំនងរវាងវៀត​ ណាម​និងអង្គការ​សហប្រជាជាតិ​និយាយរួម និងស្ថាប័នជំនាញរបស់អង្គការ​ សហប្រជាជាតិនិយាយ​ដោយឡែក។ ក្នុងឱកាសនេះដែរ អ្នកនិពន្ធនៃវិទ្យុសម្លេង​វៀតណាមបានមាន​អត្ថបទសសេរមានចំណងជើងថា “វៀតណាមបានរួម​ចំណែក​ សកម្មមានការ​ទទួល​ខុសត្រូវក្នុងកិច្ចការរបស់​អង្គការសហប្រជាជាតិ”។ សូម​ អញ្ជើញលោក​អ្នក​នាងតាមដានស្ដាប់ក្រោយផ្នែកព័ត៌មាន។          ជាមួយប្រធានបទ “ដាក់គ្រឹះស្ថានកសាងរបៀបវារៈអភិវឌ្ឍន៍ក្រោយ​ឆ្នាំ​ ២០១៥” សម័យពិភាគ្សាជាន់ខ្ពស់របស់មហាសន្និបាតអង្គការសហប្រជាជាតិ​នីតិកាលទី៦៨ជាឱកាសត្រួតពិនិត្យការអនុវត្តបណ្ដាគោលដៅអភិវឌ្ឍន៍សហ្សវត្ស និងចាប់ផ្ដើម​ដំណើរការកសាង របៀបវារៈអភិវឌ្ឍន៍របស់អង្គការ​សហប្រជាជាតិ ​ក្រោយឆ្នាំ២០១៥។         ក្នុងឱកាសចូលរួមសម័យពិភាគ្សាជាន់ខ្ពស់របស់មហាសន្និបាតអង្គការ​ សហប្រជាជាតិ​នីតិកាលទី៦៨ នាយករដ្ឋមន្ត្រី Nguyen Tan Dung នឹងជួប​សន្ទនា​ជាមួយថ្នាក់ដឹកនាំធនាគារពិភពលោកសំដៅបង្កើនទំនាក់ទំនងសហប្រតិបត្តិការ ដែលកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើររវាងភាគីទាំងពីរ ពិសេសគឺក្នុងវិស័យកាត់បន្ថយ​ភាពក្រីក្រនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅវៀតណាមក្នុងប៉ុន្មានទស្សវត្សកន្លងមក៕