VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយប្រធានសភាជាន់ទាបនិងព្រឹទ្ធសភាហ្វីលីពីន
22/05/2014 12:36
Vovworld-នាថ្ងៃទី២២ឧសភាក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅហ្វីលីពីន​និងចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកដំបន់អាស៊ីបូព៌ា​(WEF) នៅរដ្ឋធានី​ម៉ានីល
នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយប្រធានសភាជាន់ទាបនិងព្រឹទ្ធសភាហ្វីលីពីន
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានសភាជាន់ទាបហ្វីលីពីនលោក Feliciano Belmonte (VOV)         Vovworld-នាថ្ងៃទី២២ឧសភាក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅហ្វីលីពីន​និងចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកដំបន់អាស៊ីបូព៌ា​(WEF) នៅរដ្ឋធានី​ម៉ានីល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួប​សន្ទនា​ជាមួយប្រធាន សភាជាន់ទាបហ្វីលីពីនលោក Feliciano Belmonte និងប្រធាន​ព្រឹទ្ធ​សភាលោក Franklin Drilon។ ក្នុងបណ្ដាជំនួបសន្ទនានេះ ភាគីទាំង​ពីរ​សុទ្ធតែ​សម្ដែងការព្រួយ បារម្មណ៍ដ៏ជ្រាលជ្រៅអំពីអំពើររបស់ចិនបានដាក់​ស្ថានីយ៍​ខួង Haiyang Shiyou 981 ដោយខុសច្បាប់នៅដំបន់សេដ្ឋកិច្ចផ្ដាច់មុខ​និង​ដំបន់​ខ្ពង់រាបបាតសមុទ្ររបស់ វៀតណាម។​ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់ទុកថាវៀតណាមនិង ហ្វីលីពីនត្រូវបង្កើនកិច្ចសហប្រតិបត្តិការ​សាមគ្គីភាពរួមជាមួយអាស៊ាននិងអន្តរជាតិ រិះគន់អំពើររបស់ចិននៅសមុទ្រខាងកើតនិងគាំទ្រគោលជំហរដោះស្រាយជំលោះ ដោយសន្តិវិធីតាមច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់ សមុទ្រឆ្នាំ១៩៨២និង DOC៕

More