VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមបញ្ចប់ដំណើរទស្សន កិច្ចជាផ្លូវការនៅសហ ព័ន្ធរុស្ស៊ីនិងសាធារណៈ រដ្ឋបេឡារុស្ស៊ី
18/05/2013 08:58
(VOVworld) – នាព្រឹកថ្ងៃទី ១៨ ឧសភា នាយករដ្ឋមន្ត្រី វៀតណាម Nguyen Tan Dung រួមជាមួយគណៈប្រតិភូ បានអញ្ជើញវិលត្រឡបមកទីក្រុងហាណូយវិញ បញ្ចប់ ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីនិងសាធា រណៈរដ្ឋបេឡារុស្ស៊ីប្រកប ដោយជោគជ័យ។
នាយករដ្ឋមន្ត្រីវៀតណាមបញ្ចប់ដំណើរទស្សន កិច្ចជាផ្លូវការនៅសហ ព័ន្ធរុស្ស៊ីនិងសាធារណៈ រដ្ឋបេឡារុស្ស៊ី
(VOVworld) – នាព្រឹកថ្ងៃទី ១៨ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung រួមជាមួយគណៈប្រតិភូបានអញ្ជើញវិលត្រឡបមកទីក្រុងហាណូយវិញ បញ្ចប់ដំណើរ ទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីនិងសាធារណៈរដ្ឋបេឡារុស្ស៊ីប្រកបដោយជោគ ជ័យ។ ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung មិនត្រឹមតែ រឹកបិណ្តឹងទំនាក់ទំនងនយោបាយប្រពៃណីគួរឲ្យទុកចិត្តជាមួយថ្នាក់ដឹកនាំរុស្ស៊ីនិង បេឡារុស្ស ប៉ុណ្ណោះទេ ថែមទាំង ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលភាគី នានាមានសក្តានុភាពឲ្យខ្លាំងក្លាថែមទៀត។ ក៏ក្នុងដំណើរទស្សនកិច្ចលើកនេះដែរ នាយករដ្ឋមន្ត្រីវៀតណាមបានពិភាក្សាជាមួយបណ្ដាថ្នាក់ដឹកនាំរុស្ស៊ីនិងបេឡារុស្ស អំពីការចរចារស្តីពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី FTA រវាងវៀតណាមនិងសម្ព័ន្ធភាព គយរុស្ស៊ី-បេឡារុស្ស- កាហ្សាក់ស្តង់។ នេះគឺជាកំលាំងចលនាយ៉ាងខ្លាំងសំដៅបើក ទូលាយនិងបង្កើន កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ រវាងវៀតណាម​ជាមួយបណ្ដាប្រទេសក្នុងសម្ព័ន្ធភាពនិងផ្ទុយវិញ៕ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung ជួបសន្ទនាជាមួយសមភាគីរុស្ស៊ី​ លោក Dmitry Medvedev (Image: Chinhphu.org.vn)