នាយករដ្ឋមន្ត្រីវៀតណាមថ្លែងមតិបើក WEF អាស៊ីបូព៌ា២០១៣
06/06/2013 11:44
VOV-“ការផ្ទេរប្តូរហ៊ានឆ្ពោះទៅសមាហរណកម្មនិងអភិវឌ្ឍន៍ចីរភាព” ជាប្រធានបទរបស់វេទិការសេដ្ឋកិច្ចពិភពលោកអំពីអាស៊ីបូព៌ា២០១៣ បានបើកជាផ្លូវការនារសៀលថ្ងៃទី៦មិថុនានៅរដ្ឋធានី Naypyidaw ម៉ីយ៉ាន់ម៉ា។

នាយករដ្ឋមន្ត្រីវៀតណាមថ្លែងមតិបើក WEF អាស៊ីបូព៌ា២០១៣។ (nguyentandung.org) VOV-“ការផ្ទេរប្តូរហ៊ានឆ្ពោះទៅសមាហរណកម្មនិងអភិវឌ្ឍន៍ចីរភាព” ជា ប្រធានបទរបស់វេទិការសេដ្ឋកិច្ចពិភពលោកអំពីអាស៊ីបូព៌ា២០១៣បានបើកជាផ្លូវការនារសៀលថ្ងៃទី៦មិថុនានៅរដ្ឋធានី Naypyidaw ម៉ីយ៉ាន់ម៉ា។ ថ្លែងមតិនៅ ពិធីបើកវេទិការសេដ្ឋកិច្ចពិភពលោកអំពីអាស៊ីបូព៌ា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា វេទិការឆ្នាំនេះបានផ្តោតទៅលើការ សមាហរណកម្មដំបន់និងផ្ទេរប្តូរគឺជាការជ្រើសរើសសមស្របហើយចំពេលវេលា។ ដំបន់អាស៊ីបូព៌ាកំពុងអភិវឌ្ឍន៍សកម្ម ជាកន្លែងប្រមូលផ្ដុំបណ្ដាខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោកនិងខឿនសេដ្ឋកិច្ចទើបនឹងលេចចេញជាមួយនិន្ននាការស្នូល គឺសហប្រតិបត្តិការពហុកំរិតពហុវិស័យ។ នាយករដ្ឋមន្ត្រីក៏បានលើកច្បាស់ថា នេះជាឱកាសដ៏ធំធេងប៉ុន្តែក៏ទាមទាបណ្ដាប្រទេសត្រូវខំប្រឹងប្រែងផ្លាស់ប្តូរថ្មី។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងការខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃប្រទេសនានាការគាំទ្ររបស់បណ្ដាដៃគូអភិវឌ្ឍន៍នោះគឺការចូលរួមរបស់មណ្ឌលឯកជនគឺមិនអាចខ្វះបានឡើយ។ “ខ្ញុំអំពាវនាវអង្គភាពអាជីវកម្មវិនិយោគចូលបណ្ដាគំរោងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅដំបន់តាមបណ្ដោយរបៀងសេដ្ឋកិច្ចដើម្បីផលប្រយោជន៍របស់អង្គភាព អាជីវកម្មសហគមន៍និងដំបន់ទាំងមូល។ រដ្ឋាភិបាលវៀតណាមត្រៀមជាស្រេចជួប សន្ទនាជាមួយអង្គភាពអាជីវកម្មដើម្បីបន្តកែលំអរនិងបង្កើតបរិយាកាសអាជីវកម្ម ទូលាយងាយស្រួលនិងធានាផលប្រយោជន៍របស់ភាគីទាំងអស់៕”
Related






