នៅវៀតណាមនិងឡាវកំពុងប្រព្រឹត្តទៅសកម្មភាពមិត្តភាពនិងសហប្រតិបត្តិការជាច្រើន
18/07/2012 04:52
ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ នៅវៀតណាម និងឡាវ កំពុងប្រព្រឹត្តទៅ សកម្មភាព មិត្តភាព និង សហប្រតិបត្តិការជាច្រើន។ បណ្ដាថ្ងៃវប្បធម៏ វៀតណាម នៅឡាវ និងបណ្ដាថ្ងៃវប្បធម៏ឡាវនោវៀតណាមសុទ្ធតែ បានប្រព្រឹត្តទៅ ពីថ្ងៃទី ១៦ ដល់ ថ្ងៃទី ២១ កក្កដា។

ក្នុងរយះពេលប៉ុន្មានថ្ងៃនេះ នៅវៀតណាម និងឡាវ កំពុងប្រព្រឹត្តទៅ សកម្មភាព មិត្តភាព និង សហប្រតិបត្តិការជាច្រើន។ បណ្ដាថ្ងៃវប្បធម៏ វៀតណាម នៅឡាវ និងបណ្ដាថ្ងៃវប្បធម៏ឡាវនោវៀតណាមសុទ្ធតែ បានប្រព្រឹត្តទៅ ពីថ្ងៃទី ១៦ ដល់ ថ្ងៃទី ២១ កក្កដា។ រួមជាមួយនោះគឺ កម្មវិធី មហោស្រពមិត្តភាពប្រជាជន វៀត ណាម-ឡាវ លើកទី ៣ នៅរដ្ឋធានីហាណូយ ខេត្ត Ninh Binh និង ខេត្ត Tuyen Quang ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ កក្កដា។ នាពេលនោះ នាយប់ថ្ងៃទី ១៧ កក្កដា នៅរោងល្ខោនធំ (រដ្ឋធានីហាណូយ) បានប្រព្រឹត្តិទៅកម្មវិធីសម្ដែងសិល្បះ បើក បណ្ដាថ្ងៃវប្បធម៏ឡាវនៅវៀតណាម។ នៅទីនេះ បណ្ដាសិល្បករ សិល្បការនី វៀតណាម និងឡាវ បានសម្ដែងនូវបណ្ដាចម្រៀង របាំ ស្ងើចសរសើរទឹកដី និងស្រុក កំណើត ។ នៅវៀតណាម និងឡាវ កំពុងប្រព្រឹត្តទៅ សកម្មភាព មិត្តភាព និង សហប្រតិបត្តិការជាច្រើន(http://news.go.vn) ក៏ក្នុងឱកាសនេះដែរ សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍គណះ លេខាបក្សប្រជាជន បដិវត្តន៍ឡាវ និងជា អនុប្រធានរដ្ឋឡាវ Buonnhang Vorachith បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ពីថ្ងៃទី១៧ដល់ថ្ងៃទី២០កក្កដា ឆ្នាំ ២០១២ តាមសេចក្ដីអញ្ចើញរបស់ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan។ បន្ទាប់ពីពិធីទទួលជាផ្លូវការ អនុប្រធានរដ្ឋNguyen Thi Doan បានជួប សន្ទនាជាមួយ អនុប្រធានរដ្ឋឡាវ Buonnhang Vorachith ។ ភាគីទាំងពីរបានអះអាង ថា ជានិច្ចកាលយកចិត្តទុកដាក់ដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម - ឡាវ អនុវត្តយ៉ាងល្អការផ្សព្វផ្សាយ ឃោសនាអំពីប្រវត្តិសាស្ត្រទំនាក់ទំនងពិសេស និង រួមសម្ព័ន្ធប្រយុទ្ធ វៀតណាម -ឡាវ ដំណាក់កាល ១៩៣០ - ២០០៧ និងរួមសហការ រៀបចំបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ ឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម -ឡាវ ២០១២ ប្រកបដោយជោគជ័យ។ នៅទីនេះ អនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan បានស្នើថា ក្នុងរយះពេលខាងមុខនេះ ភាគីទាំងពីរត្រូវការបន្តជំរុញ កិច្ច សហប្រតិបត្តិការ ជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងកិច្ចការការបរទេស សហការ យ៉ាងជិតស្និទ្ធក្នុងការចែករំលែកព័ត៍មាន និងពិគ្រោះយោបល់ជាមួយគ្នា នៅបណ្ដា វេទិកានៃអង្គការសហប្រជាជាតិ អាស៊ាន AIPA និងបណ្ដាវេទិការក្នុងតំបន់និង អន្តរជាតិ៕
Related
More




