ប៉ាគីស្ថានបញ្ចប់យុទ្ធនាការរំដោះចំណាប់ខ្មាំងនៅសាលាជាន់ខ្ពស់ប៉ូលីស
25/10/2016 08:57
(VOVworld) – នាព្រឹកថ្ងៃទី ២៥ តុលា កងទ័ពប៉ាគីស្ថាន ដោយមានការជួយ ឧបត្ថម្ភរបស់ឧទ្ធម្ភាគចក្របានបិទ បញ្ចប់យុទ្ធនាការរំដោះចំណាប់ខ្មាំងដោយ ទ្រង់ទ្រាយធំ បន្ទាប់ពីបណ្ដាជនប្រដាប់អាវុធបានវាយប្រហារហើយ ចាប់ចំណាប់ ខ្មាំងនៅសាលាជាន់ខ្ពស់ប៉ូលីស Balochistan។

ប៉ាគីស្ថានបញ្ចប់យុទ្ធនាការរំដោះចំណាប់ខ្មាំងនៅសាលាជាន់ខ្ពស់ប៉ូលីស (VNA) (VOVworld) – នាព្រឹកថ្ងៃទី ២៥ តុលា កងទ័ពប៉ាគីស្ថានដោយមានការជួយ ឧបត្ថម្ភរបស់ឧទ្ធម្ភាគចក្របានបិទបញ្ចប់យុទ្ធនាការរំដោះចំណាប់ខ្មាំងដោយ ទ្រង់ទ្រាយធំបន្ទាប់ពីបណ្ដាជនប្រដាប់អាវុធបានវាយប្រហារហើយចាប់ចំណាប់ ខ្មាំងនៅសាលាជាន់ខ្ពស់ប៉ូលីស Balochistan។ មនុស្សយ៉ាងហោចណាស់ចំនួន ២០ នាក់ត្រូវស្លាប់ហើយបរិមាណជនរងគ្រោះអាចបន្តកើនឡើងថែមទៀត។ ប៉ូលីសបានឲ្យដឹងថា៖ មានសិក្ខាកាមនិងគ្រូបង្រៀនពី ៥០០ ដល់ ៧០០ នាក់ មានវត្តមានក្នុងពេលដែលកើតមានឡើងការវាយប្រហារ។ នាបច្ចុប្បន្ន មិនទាន់ មានអង្គការណាមួយទទួលស្គាល់ដំណើរការវាយប្រហារនេះនៅឡើយ៕
Related







