ប៉ាគីស្ថានថ្កោលទោសការវាយប្រហារដោយយន្តហោះគ្មានអ្នកបើកបររបស់អាមេរិក
11/06/2013 08:26
(VOVworld) – ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីដំបូង នាថ្ងៃទី ១០ មិថុនា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Nawaz Sharif បានថ្កោលទោសការវាយប្រហារ ដោយយន្តហោះគ្មាន អ្នកបើកបររបស់អាមេរិក (UAV) តម្រង់ទៅលើតំបន់មួយ ចំនួននៅប្រទេសនេះគឺរំលោភលើអធិបតេយ្យភាពរបស់ប៉ាគីស្ថាន។

(VOVworld) – ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីដំបូង នាថ្ងៃទី ១០ មិថុនា នាយករដ្ឋមន្ត្រី ប៉ាគីស្ថាន លោក Nawaz Sharif បានថ្កោលទោសការវាយប្រហារដោយយន្តហោះគ្មាន អ្នកបើកបររបស់អាមេរិក (UAV) តម្រង់ទៅលើតំបន់មួយចំនួននៅប្រទេសនេះគឺរំលោភ លើអធិបតេយ្យភាពរបស់ប៉ាគីស្ថាន។ តាមលោក Sharif ឲ្យដឹងថា៖ រដ្ឋាភិបាលប៉ាគីស្ថាន នឹងមានគោលនយោបាយទប់ទល់នឹងការ វាយប្រហារពោលខាងលើ។ បទថ្លែងមតិ របស់នាយករដ្ឋមន្ត្រី Sharif ត្រូវបាននាំចេញ ក្នុងកាលៈទេសៈ គណៈបក្សចលនាដើម្បី យុត្តិធម៌ប៉ាគីស្ថានប្រឆាំង (PTI) បានដាក់ជូនសេចក្តីសម្រេចចិត្តប្រឆាំងជំទាស់បណ្ដា កាវាយប្រហាររបស់អាមេរិក ចំពោះរដ្ឋសភាប៉ាគីស្ថាន។ អតីតរដ្ឋមន្ត្រីការបរទេសនៃ ប្រទេសនេះ លោក Shah Mehmood Qureshi បានអំពាវនាវរដ្ឋាភិបាលមានវិធានការតឹង រឹងដើម្បីទប់ទល់ នឹងការវាយប្រហារដូចគ្នា។ នាថ្ងៃទី ៧ មិថុនា មនុស្សចំនួន ៧ នាក់ ត្រូវស្លាប់ ក្នុងការវាប្រហារដោយជើងអាកាស UAV របស់អាមេរិកតម្រង់ទៅលើភាគ ខាងជើងតំបន់ Waziristan ប៉ាគីស្ថាន៕
Related






