VOV WorldVOV World
បារាំងជូនដំណឹងអំពីវិធានការប្រឆាំងភេរវកម្មថ្មីបន្ទាប់ពីការវាយប្រហារនៅទីក្រុងបារីស
21/01/2015 07:26
(VOV)_ប្រធានាធិបតីបារាំង លោក Francois Hollande បានអោយដឹង​ថា៖ ​បារាំងនឹងជូនដំណឹងអំពីបណ្ដាវិធានការប្រឆាំងភេរវកម្មថ្មី នាថ្ងៃទី២១ មករា
បារាំងជូនដំណឹងអំពីវិធានការប្រឆាំងភេរវកម្មថ្មីបន្ទាប់ពីការវាយប្រហារនៅទីក្រុងបារីស
(VOV)_ប្រធានាធិបតីបារាំង លោក Francois Hollande បានអោយដឹង​ថា៖ ​បារាំងនឹង ជូនដំណឹងអំពីបណ្ដាវិធានការប្រឆាំងភេរវកម្មថ្មី នាថ្ងៃទី២១ មករា ​ដើម្បីការពារប្រ ជាពលរដ្ឋប្រទេសនេះ ក៏ដូចជាបង្កើនបណ្ដាវិធានការឃ្លាំងមើលសមាសភាពជ្រុល និយម បន្ទាប់ពីការវាយប្រហារនានាដែលបានកើតមានឡើងនា​ពេលថ្មីៗនេះ។  លោក Francois Hollande បានអោយដឹងថា៖ ​គោលដៅ​របស់​វិធានការថ្មី​នេះ គឺ ដើម្បីបង្កើនប្រសិទ្ធិភាពគួបផ្សុំ​ជាមួយ វិធានការនានាដែលមានស្រាប់នា​បច្ចុប្បន្ន  ដើម្បីការពារប្រជាពលរដ្ឋបារាំង។  ប្រធានាធិបតីបារាំង លោក Francois Hollande           នាពេលនោះ បាតុកម្មបានកើតមានឡើងជាបន្តបន្ទាប់នៅប្រទេសឥស្លាម​ជា ច្រើន និងទ្វីបអាហ្វ្រិក ដើម្បីប្រឆាំងជំទាសទស្សនាវដ្តី Charlia Bebdo ដោយបន្ត ចេញផ្សាយរូបគំនូរសំណើចអ្នក ទស្សទាយ Mohammad ។ ប្រតិកម្មចំពោះ​រលក បាតុកម្មរបស់ប្រជាជននៅប្រទេសជាច្រើនលើពិភពលោក ប្រធានាធិបតីលោក  Francois Hollande បានអះអាងថា៖ បារាំងមានគោលការណ៍ ​តំលៃត្រូវបានគោរព  ហើយក្នុងនោះគឺសិទ្ធិសេរីភាពខាងនិយាយស្ដី៕