បារាំងនិងអាល្លឺម៉ង់គួបផ្សំដោះស្រាយវិបត្តិនៅសហភាពអឺរ៉ុប
17/05/2013 12:11
(VOVworld) – ប្រធានាធិបតីបារាំង លោក Francois Hollande និងអធិការបតី អាល្លឺម៉ង់ លោកស្រី Angela Merkel បានសន្យា រឹតបិណ្តឹងទំនាក់ទំនងរវាង ប្រទេសទាំង ២ ដើម្បីស្វែងរកដំណោះ ស្រាយវិបត្តិបច្ចុប្បន្នក្នុងតំបន់សហភពអឺរ៉ុប ដែលកំពុងឡើងជណ្តើរ។

(VOVworld) – ប្រធានាធិបតីបារាំង លោក Francois Hollande និងអធិការបតី អាល្លឺម៉ង់ លោកស្រី Angela Merkel បានសន្យារឹតបិណ្តឹងទំនាក់ទំនងរវាង ប្រទេសទាំង ២ ដើម្បី ស្វែងរកដំណោះស្រាយវិបត្តិបច្ចុប្បន្នក្នុងតំបន់សហភពអឺរ៉ុប ដែលកំពុងឡើងជណ្តើរ។ ក្នុងសន្និសីទការសែតនៅទីក្រុងប៉ារីស នាថ្ងៃទី ១៦ ឧសភា ប្រធានាធិបតីបារាំង លោក Francois Hollande បានអះអាងថា៖ បារាំង និងអាល្លឺម៉ង់មានភារកិច្ចជំរុញទ្វីបអឺរ៉ុបអភិវឌ្ឍន៍ ។ ប្រសិនបើ ទ្វីបអឺរ៉ុបមិនរួជផុតពី ស្ថានភាពនាបច្ចុប្បន្នការផ្តើមគំនិតអំពីទី្វបអឺរ៉ុបសម្បូង រុងរឿងនិងខ្លាំងក្លានឹងត្រូវ បានបំផ្លាញ។ ដូច្នេះ ប្រទេសទាំង ២ នឹងបន្តគួបផ្សំកែទម្រង់ តំបន់ចាយប្រាក់អឺរ៉ូ មិនរងចាំដល់ការបោះឆ្នោតនៅអាល្លឺម៉ង់នាខែកញ្ញាខាងមុខ។ តាម តួរលេខស្ថិតិ ថ្មីបំផុតសរឲ្យឃើញថា៖ សេដ្ឋកិច្ចក្នុងតំបន់ចាយប្រាក់អឺរ៉ូត្រូវបានថយចុះ ក្នុងរយៈពេល ៦ ត្រីមាសជាបន្តបន្ទាប់។ ក្នុងនោះ ប្រទេសចំនួន ៩ ក្នុងចំណោមប្រទេស ចំនួន ១៧ ប្រទេស រងឥទ្ធិពលដ៏ធ្ងន់ធ្ងរដោយវិបត្តិបំណូល សាធារណៈ៕
Related





