VOV WorldVOV World
បារាំងអំពាវនាវឲ្យ EU បង្កើនការត្រួតពិនិត្យលិខិតឆ្លងដែនរបស់រលកជនចំណាកស្រុក
29/12/2015 10:13
(VOVworld) - បារាំងអំពាវនាវឲ្យសហភាពអឺរ៉ុប (EU) បង្កើនការឃ្លាំមើលនិង រកឃើញនូវករណីប្រើប្រាស់ លិខិតឆ្លងដែនស៊ីរីក្លែងក្លាយដើម្បីចូលក្នុងទ្វីបអឺរ៉ុប ជាពិសេសគឺក្រិចនិងអ៊ីតាលី ក្រោយពីភេរវករពីរនាក់ ក្នុងការវាយប្រហារភេរវកម្ម នៅទីក្រុងប៉ារីសរបស់បារាំងកាលពីខែវិច្ឆិកាកន្លងទៅបានប្រើប្រាស់ប្រភេទលិខិត នេះ។
បារាំងអំពាវនាវឲ្យ EU បង្កើនការត្រួតពិនិត្យលិខិតឆ្លងដែនរបស់រលកជនចំណាកស្រុក
ជនចំណាកស្រុកស៊ីរីមួយនាក់នាំយកលិខិតស្នាមនៅពេលទៅកាន់កោះ Lesbos របស់ក្រិច  (រូបថត៖AFP) (VOVworld) - បារាំងអំពាវនាវឲ្យសហភាពអឺរ៉ុប (EU) បង្កើនការឃ្លាំមើលនិងរក ឃើញនូវករណីប្រើប្រាស់លិខិតឆ្លងដែនស៊ីរីក្លែងក្លាយដើម្បីចូលក្នុងទ្វីបអឺរ៉ុប ជាពិ សេសគឺក្រិចនិងអ៊ីតាលី ក្រោយពីភេរវករពីរនាក់ក្នុងការវាយប្រហារភេរវកម្មនៅ ទីក្រុងប៉ារីសរបស់បារាំងកាលពីខែវិច្ឆិកាកន្លងទៅបានប្រើប្រាស់ប្រភេទលិខិត នេះ។ក្នុងលិខិតផ្ញើរជូនគណៈកម្មាធិការអឺរ៉ុប (EC) នាថ្ងៃទី២៨ ធ្នូ រដ្ឋមន្រ្តីក្រសួង មហាផ្ទៃបារាំងលោក Bernard Cazeneuve បានឲ្យដឹងថា ក្នុងដំណើរការស៊ើបអង្កេត អំពីការវាយប្រហារកន្លងទៅ ស្ថាប័នមានសមត្ថកិច្ចបានរកឃើញនូវការដែលភេរវករ មួយចំនួនបន្លំបញ្ចូលក្នុងរលកជនចំណាកស្រុកនិងភៀសខ្លួន ចូលក្នុងអឺរ៉ុបដើម្បី ដំណើរការបទឧក្រិដ្ឋកម្ម។ ក្នុងបំរ៉ែបំរួលមួយទៀតទាក់ទិនដល់ជនចំណាកស្រុក ស្ថាប័នមានសមត្ថកិច្ច អ៊ីតាលី នាថ្ងៃដដែលបានឲ្យដឹងថា ជនចំណាកស្រុកនិង ជនភៀសខ្លួនចំនួន៤ ពាន់នាក់ត្រូវបានជួយសង្គ្រោះនៅតំបន់សមុទ្ររវាងអ៊ីតាលី និងអាហ្វ្រិកខាងជើង ក្នុងសប្ដាហ៍ចុងក្រោយនៃឆ្នាំ២០១៥៕