VOV WorldVOV World
បារាំងរាំងស្កាត់ការបំផ្ទុះគ្រាប់បែកនៅខាងក្រៅធនាគារអាមេរិកនៅទីក្រុងប៉ារីស
29/03/2026 07:48
(VOVWORLD) - ប៉ូលីសបារាំងនាថ្ងៃទី ២៨ ខែមីនា បានរាំងស្កាត់ការវាយប្រហារដោយគ្រាប់បែកផលិតនៅផ្ទះដោយជោគជ័យនៅខាងក្រៅធនាគារ Bank of America (អាមេរិក) ក្នុងទីក្រុងប៉ារីស។
បារាំងរាំងស្កាត់ការបំផ្ទុះគ្រាប់បែកនៅខាងក្រៅធនាគារអាមេរិកនៅទីក្រុងប៉ារីស
យោងតាមប្រព័ន្ធផ្សព្វផ្សាយបារាំង ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ៣:៣០ ព្រឹក (ម៉ោងក្នុងស្រុក) នៅពីមុខទីស្នាក់ការកណ្តាលធនាគារ Bank of America ក្នុងខ័ណ្ឌទី ៨ នៃទីក្រុងប៉ារីស ដែលមានចម្ងាយពីរបីផ្លូវពី Champs-Élysées។ ប៉ូលីសបានចាប់ខ្លួនជនសង្ស័យបន្ទាប់ពីមុខសញ្ញានេះបានដាក់ឧបករណ៍ផ្ទុះផលិតនៅផ្ទះ ដែលមានសារធាតុរាវ ប្រហែល ៥ លីត្រដែលគេជឿថា ជាឥន្ធនៈផ្ទុះ រួមជាមួយនឹងប្រព័ន្ធបំផ្ទុះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Laurent Nunez បានលើកឡើងថា ជម្លោះនៅមជ្ឈិមបូព៌ាអាចជាហេតុផលនៅពីក្រោយហេតុការណ៍នេះ។ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនៅមជ្ឈិមបូព៌ាមក បណ្តាប្រទេសនៅអឺរ៉ុបបានប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យនៃការវាយប្រហារលើទីតាំងសាសនាជ្វីហ្វ ក៏ដូចជាទ្រព្យសម្បត្តិដែលទាក់ទងនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល៕
TAG
VOV/VOVworld/បារាំង/រាំងស្កាត់/ការបំផ្ទុះ/គ្រាប់បែក/ខាងក្រៅ/ធនាគារអាមេរិក/ទីក្រុងប៉ារីស