បាតុកម្មរបស់គណបក្សសង្គ្រោះជាតិត្រូវបានបញ្ចប់
18/09/2013 09:10
ប្រធានគណបក្សសង្គ្រោះជាតិ(CNRP) លោកសមរង្ស៊ីបានប្រកាសបញ្ចប់ការធ្វើបាតុកម្ម
 |
| ការធ្វើបាតុកម្ម ក្នុងរយះពេល៣ថ្ងៃ នៅទីលាន ប្រជាធិបតេយ្យ (TTXVN) |
(VOV)_នារសៀលថ្ងៃទី ១៧ កញ្ញា ប្រធានគណបក្សសង្គ្រោះជាតិ(CNRP) លោកសមរង្ស៊ី បាន
ប្រកាសបញ្ចប់ការធ្វើបាតុកម្ម ក្នុងរយះពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី ១៥ដល់ថ្ងៃទី ១៧ កញ្ញា) នៅទីលាន
ប្រជាធិបតេយ្យ រាជធានីភ្នំពេញ។ ប៉ុន្តែ ថ្នាក់ដឹកនាំ CNRP នៅតែអំពាវនាវអោយអ្នកគាំទ្រត្រៀម
រៀបចំបណ្ដាការធ្វើបាតុកម្មថ្មីទៀត ប្រសិនបើបណ្ដាបញ្ហាដែលទាក់ទិនដល់ការបោះឆ្នោតមិនបាន
ដោះស្រាយនោះ។ មុនពេលប្រកាសបញ្ចប់ការធ្វើបាតុកម្ម លោកសមរង្ស៊ីបានជូនដំណឹងអំពីលទ្ធ
ផលនៃ ការចរចារជាមួយគណបក្សកាន់អំណាច(CPP) ត្រូវបានបញ្ចប់នាព្រឹកថ្ងៃទី ១៧ កញ្ញា ប្រកប
ដោយជោគជ័យ ។ លោកក៏បានអះអាងដែរថា÷ សមាជិកសភាចំនួន៥៥នាក់នៃ CNRP នឹងមិនចូលរួមកិច្ចប្រជុំលើកដំបូងរបស់រដ្ឋសភាថ្មី នាថ្ងៃទី ២៣កញ្ញាខាងមុខនេះទេ ដោយបន្តទាមទារបណ្ដាស្ថាប័នកំពូលរបស់ប្រទេសនេះត្រូវដំណើការកែទម្រង់៕
Tag: