បាតុកម្មនៅ Havana ប្រទេសគុយបាកាលពីថ្ងៃទី១១ កក្កដា។ (រូបថត៖ Reuters) |
រដ្ឋមន្រ្តីការបរទេសគុយបាលោក Bruno Rodriguez កាលពីថ្ងៃដដែល បាន រិះគន់ការថ្លែងរបស់មន្ត្រីរដ្ឋាភិបាលអាមេរិកមួយចំនួន ដែលគាំទ្របាតុកម្មនៅគុយបា ហើយសង្កត់ធ្ងន់ថា សេតវិមានមិនមានសមត្ថកិច្ចខាងសីលធម៌ឬនយោបាយដើម្បី និយាយពីគុយបាឡើយ។
ចំណែកឯភាគីអន្តរជាតិវិញ ប្រធានាធិបតីមិចស៊ីក លោក Andres Manuel Lopez Obrador បានច្រានចោលរាល់គោលនយោបាយដោយមានលក្ខណៈអន្តរា គមន៍ទៅក្នុងស្ថានភាពនៅគុយបា ព្រមទាំងអំពាវនាវឲ្យបញ្ឈប់ការដាក់ទណ្ឌកម្មសេដ្ឋ កិច្ចប្រឆាំងនឹងប្រទេសនេះតែម្ដង។ ក្នុងពេលជាមួយគ្នានោះ រដ្ឋាភិបាល នីការ៉ាហ្គា បានបរិហានិងថ្កោលទោស ឧបាយកលបង្កអស្ថិរភាព និងការបង្ករឿងហេតុជាបន្ត បន្ទាប់ចំពោះរដ្ឋាភិបាលគុយបា៕







