បេក្ខជន Rodrigo Duterte ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន
10/05/2016 08:45
(VOVworld) – តាមលទ្ធផលនៃការត្រួតពិនិត្យលន្លឹកឆ្នោត ដំបូង អភិបាលក្រុង Davao លោក Rodrigo Duterte ដណ្តើម បានជ័យជំនះក្នុងការបោះឆ្នោត ប្រធានាធិបតីហ្វីលីពីន។

បេក្ខជន Rodrigo Duterte ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន (Image: VNA) (VOVworld) – តាមលទ្ធផលនៃការត្រួតពិនិត្យលន្លឹកឆ្នោតដំបូង អភិបាល ក្រុង Davao លោក Rodrigo Duterte ដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោត ប្រធានាធិបតីហ្វីលីពីន។ នាព្រឹកថ្ងៃទី ១០ ឧសភា លោក Duterte ទទួលបាន សម្លេងគាំទ្រចំនួន ១៤,៤ លានសន្លឹកក្នុងពេលនោះ អតីតរដ្ឋមន្ត្រីក្រសួង មហាផ្ទៃហ្វីលីពីន លោក Manuel Mar Roxas ទទួលបានសន្លឹកឆ្នោតចំនួន ៨,៦ លាន សន្លឹកតែប៉ុណ្ណោះ។ នាបច្ចប្បន្ន មានសន្លឹកឆ្នោតចំនួន ៤ លានសន្លឹក មិនទាន់ត្រូវបានពិនិត្យមើលនៅឡើយ។ មុននោះ នាថ្ងៃទី៩ ឧសភា ព្រឹទ្ធសមាជិការសភា លោកស្រី Grace Poe បានទទួលស្គាល់បរាជ័យ ហើយចាត់ ទុកថា៖ ជ័យជំនះចំណុះអភិបាលក្រុង Davao លោក Rodrigo Duterte។ លោក Rodrigo Duterte បានសន្យាថា៖ ប្រសិនបើជាប់ឆ្នោត លោកនឹងខំប្រឹងប្រែង ដោះស្រាយបញ្ហាបទល្មើសនិងប្រឆាំងនឹងអំពើពុករលួយ៕
Related






