VOV WorldVOV World
បេសកជនពិសេស អ.ស.ប. ដាក់ជូនផែនការដោះស្រាយវិបត្តិនៅស៊ីរី
23/09/2016 10:21
(VOVworld) - នាថ្ងៃទី ២២ កញ្ញា បេសកជនពិសេស របស់ អ.ស.ប. ទទួលបន្ទុកបញ្ហាស៊ីរី លោក Staffan de Mitsura បានប្រកាសថា៖ លោកនឹងដាក់ជូនក្រប ខ័ណ្ឌរាល់ការលើកសំណើរសំដៅស្តារឡើងវិញ ការចរ ចារសន្តិភាពនៅស៊ីរី​ ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈ សំខាន់នៃការចាប់ផ្តើមការចារចារដោយផ្ទាល់ រវាងភាគីទាំងអស់នៅស៊ីរីនាវង់ចរចារខាងមុខនេះ។
បេសកជនពិសេស អ.ស.ប. ដាក់ជូនផែនការដោះស្រាយវិបត្តិនៅស៊ីរី
បេសកជនពិសេស អ.ស.ប. ដាក់ជូនផែនការដោះស្រាយវិបត្តិនៅស៊ីរី (VNA) (VOVworld) - នាថ្ងៃទី ២២ កញ្ញា បេសកជនពិសេសរបស់ អ.ស.ប. ទទួលបន្ទុក បញ្ហាស៊ីរី លោក Staffan de Mitsura បានប្រកាសថា៖ លោកនឹងដាក់ជូនក្រប ខ័ណ្ឌរាល់ការលើកសំណើរសំដៅស្តារឡើងវិញ ការចរចារសន្តិភាពនៅស៊ីរី​ ព្រម ទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការចាប់ផ្តើមការចារចារដោយផ្ទាល់ រវាងភាគីទាំងអស់នៅស៊ីរីនាវង់ចរចារខាងមុខនេះ។ ថ្លែងមតិនៅកិច្ចប្រជុំមួយ របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពីស៊ីរី លោក de Mitsura បានរំលឹកថា៖ ទោះបីផែនការណាក៏ដោយសុទ្ធតែប្រមូលផ្តុំទៅលើជំលោះនៅស៊ិរីគឺមិនអាច ដោះស្រាយដោយយោធាទេមានតែដោយសន្តិវិធីតែប៉ុណ្ណោះ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ប្រធានាធិបតីស៊ីរី លោក Bashar al Assad  បានចាត់ទុកថា៖ ការវាយប្រហារតាមផ្លូវអាកាសដែលបានអូសបន្លាយ ក្នុង រយៈពេល ១ ម៉ោងរបស់អាមេរិកតម្រង់ទៅលើទាហានស៊ីរីនៅប៉ែកខាងកើត  ប្រទេសនេះគឺមានគោលដៅពីមុនមកព្រមទាំង ចោទប្រកាន់វ៉ាស៊ីនតោន បំផ្លាញ ចោលកិច្ចព្រមព្រៀងឈប់បាញ់ដែលអាមេរិកនិងរុស្ស៊ីធ្វើអជ្ញាកណ្ដាល។  នាថ្ងៃដ ដែល អ.ស.ប. បានចាប់ផ្តើមឡើងវិញបណ្ដាការដឹកជញ្ជូនទំនិញ មនុស្សធម៌ទៅ កាន់ស៊ីរី បន្ទាប់ពី ៣ ថ្ងៃត្រូវបានផ្អាក់៕