ផ្លាស់ប្តូរគំនិតច្នៃប្រឌិតលើវិស័យទេសចរណ៍តំបន់មេគង្គ
09/03/2017 10:39
(VOVworld)-កម្មវិធីគំនិតច្នៃប្រឌិតថ្មីជួយឧបត្ថម្ភការចាប់ផ្តើមអាជីពតំបន់មេគង្គ (MIST) ទើបនឹងបានប្រកាសកម្មវិធីចំនួន២ នោះគឺ សួនបណ្តុះទេសចរណ៍មេគង្គ គឺ “សួនបណ្តុះចាប់ផ្តើមអាជីពទេសចរណ៍”និង

ផ្លាស់ប្តូរគំនិតច្នៃប្រឌិតលើវិស័យទេសចរណ៍តំបន់មេគង្គ (រូបថតៈ Hà Thế An-khampha.vn) (VOVworld)-កម្មវិធីគំនិតច្នៃប្រឌិតថ្មីជួយឧបត្ថម្ភការចាប់ផ្តើមអាជីពតំបន់មេគង្គ (MIST) ទើបនឹងបានប្រកាសកម្មវិធីចំនួន២ នោះគឺ សួនបណ្តុះទេសចរណ៍មេគង្គ គឺ “សួនបណ្តុះចាប់ផ្តើមអាជីពទេសចរណ៍”និង “សួនបណ្តុះការទាក់ទងផ្ទាល់ជាមួយ ទីផ្សារ ” សំដៅជួយឧបត្ថម្ភអង្គភាពអាជីវកម្មផ្លាស់ប្តូរថ្មីវិស័យទេសចរណ៍ឲ្យដំណើរ សកម្មភាពប្រកបដោយភាពងាយស្រួលនៅវៀតណាម កម្ពុជា ឡាវនិងមីយ៉ានម៉ា។ ជាក់ស្តែងគឺ “សួន បណ្តុះចាប់ផ្តើមអាជីពទេសចរណ៍”បានយល់ព្រមរាល់គោលគំ និតធ្វើអាជីវកម្ម។ ក្នុង ពេលជាមួយគ្នានោះ សួនបណ្តុះការទាក់ទងផ្ទាល់ជាមួយ ទីផ្សារ” ជាឱកាសសម្រាប់ អង្គ ភាពអាជីកម្មទេសចរណ៍អន្តរជាតិជ្រៀតចូលទីផ្សារ ក្នុងតំបន់។ គម្រោងការដែលចូលរូមកម្មវិធីនេះនឹងបានបង្ហាញចំពោះមុខវិនិយោគិននិងថ្នាក់ដឹក នាំផ្នែក ទេសចរណ៍នៅវេទិកាមេគង្គនាខែមិថុនាខាងមុខនៅប្រទេសឡាវ និងនៅ សន្និសីទកំពូល វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកដែលនឹងប្រព្រឹត្ត ទៅនាខែវិច្ឆកាឆ្នាំ ២០១៧នៅប្រទេសវៀតណាម៕
Related







