តបតាមការអញ្ជើញរបស់គណៈកម្មាធិការកណ្តាលនៃគណបក្សសកម្មភាពប្រជាជន (PAP) នៃប្រទេសសិង្ហបុរី សមាជិកការិយាល័យនយោបាយ សមាជិកប្រចាំការនៃគណៈលេខាធិការមជ្ឈិម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាម ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសិង្ហបុរី និងជាសហប្រធាននៃកិច្ចសន្ទនាយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរីលើកដំបូង ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៦។
នេះជាលើកដំបូងដែលមានសមាជិកប្រចាំការនៃគណៈលេខាធិការមជ្ឈិម បក្សកុម្មុយនិស្ត វៀតណាមមួយរូប អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី។ កិច្ចសន្ទនាយុទ្ធ សាស្ត្រវៀតណាម-សិង្ហបុរីលើកដំបូង គឺជាកិច្ចប្រជុំលើកដំបូងនៃយន្តការសន្ទនាយុទ្ធសាស្ត្រ វៀតណាម-សិង្ហបុរី ដែលទើបតែត្រូវបានឯកភាពគ្នាដោយថ្នាក់ដឹកនាំនៃភាគីទាំងពីរក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសសិង្ហបុរីរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ក្នុងខែឧសភា ឆ្នាំ ២០២៦ កន្លងមកនេះ។
ដោយវាយតម្លៃពីសារៈសំខាន់ជានិមិត្តរូប និងជាក់ស្តែងនៃព្រឹត្តិការណ៍នេះ សមាជិកមជ្ឈិមបក្ស និងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក ង្វៀន ម៉ាញគឿង បានកត់សម្គាល់ថា ព្រឹត្តិការណ៍សំខាន់ៗទាំងនេះឆ្លុះបញ្ចាំងពីការអភិវឌ្ឍថ្មីអំពីគុណភាពក្នុងទំនាក់ទំនង រវាងបក្សទាំងពីរ ខណៈពេលដែលក៏បង្កើតមូលដ្ឋានគ្រឹះនយោបាយ និងកម្លាំងចលករដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ដំណើរទស្សនកិច្ចនេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការដាក់ចេញនូវការយោគយល់គ្នា និងកិច្ចព្រមព្រៀងកម្រិតខ្ពស់ទៅក្នុងការអនុវត្ត៕




