ក្នុងជំនួបនេះ រដ្ឋមន្ត្រីលោកឡេ ហោយ ជុង បានបញ្ជាក់ជាថ្មីនូវការវាយតម្លៃខ្ពស់របស់ វៀតណាមចំពោះតួនាទី និងសំឡេងដ៏សំខាន់របស់កាណាដាក្នុងបញ្ហាអន្តរជាតិនិងតំបន់; សង្កត់ធ្ងន់ថា វៀតណាមតែងតែឱ្យតម្លៃចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយកាណាដា និងត្រៀមខ្លួនជាស្រេចដើម្បីរួមជាមួយកាណាដា បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង ឆ្ពោះទៅ លើកកំពស់ក្របខ័ណ្ឌនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-កាណាដា។

លោករដ្ឋមន្ត្រី ឡេ ហោយជុង បានស្នើឱ្យភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីបញ្ជាក់ពីការលើកកម្ពស់ទំនាក់ទំនងតាមបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ; ធ្វើឲ្យស៊ីជម្រៅថែមទៀត ទំនុកចិត្តនយោបាយ តាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់កម្រិត ដោយផ្ដល់អាទិភាពដល់ការលើកកម្ពស់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្រិតខ្ពស់ នៃប្រទេសទាំងពីរ។ ជាមួយគ្នានោះ បង្កើនការផ្សាភ្ជាប់សេដ្ឋកិច្ចទាំងពីរនិងតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់រវាងវៀតណាម-អាស៊ាន-កាណាដា-អាមេរិកខាងជើង។

រីឯខ្លួនវិញ លោកស្រីរដ្ឋមន្ត្រី អានីតា អាណាន់ បានបញ្ជាក់ជាថ្មីថា កាណាដាចាត់ទុកវៀត ណាមជាដៃគូសំខាន់មួយនៅក្នុងតំបន់អាស៊ាននិងឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោកស្រីរដ្ឋមន្ត្រីការបរទេសកាណាដាបានយល់ព្រមបង្កើនការសម្របសម្រួលនិងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ដែលភាគីទាំងពីរមានចំណុចខ្លាំង និងតម្រូវការបំពេញបន្ថែម ដោយលើកទឹកចិត្តក្រសួង មូលដ្ឋាននិងអាជីវកម្មនៃប្រទេសទាំងពីរ បង្កើនការតភ្ជាប់ ស្នើឡើងនូវគំនិតផ្តួចផ្តើម និងគម្រោងសហប្រតិបត្តិការជាក់ស្តែង៕