ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ លោក Patrick Achi នៅវៀត ណាមបានប្រព្រឹត្តទៅ បន្ទាប់ពីព្រឹត្តិការណ៍គូសសញ្ញាប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរ ដែលប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (៦ តុលា ១៩៧៥ - ៦ តុលា ២០២៥)។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី ហ្វាម ធូហាំង នេះជាដំណើរទស្សនកិច្ចលើកទីពីរមកកាន់វៀតណាមរបស់ប្រធានស្ថាប័ននីតិបញ្ញត្តិកូតឌីវ័រក្នុងរយៈពេលត្រឹមតែបីឆ្នាំប៉ុណ្ណោះ (បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា Adama Bictogo ក្នុងខែមិថុនា ឆ្នាំ ២០២៣)។ គួរកត់សម្គាល់ថា នេះក៏ជាលើកដំបូងដែលរដ្ឋសភាកូតឌីវ័របានរៀបចំគណៈប្រតិភូសម្រាប់ការសិក្សាស៊ីជម្រៅ រៀនសូត្រ និងការផ្លាស់ប្តូរបទពិសោធន៍ជាមួយរដ្ឋសភាវៀតណាម ដែលបង្ហាញពីការយកចិត្តទុកដាក់របស់សាធារណរដ្ឋកូតឌីវ័រចំពោះរដ្ឋាភិបាលនិងរដ្ឋសភាវៀតណាម។
តាមគម្រោង ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រធានរដ្ឋសភា លោក Patrick Achi នឹងចូលជួបសម្តែងការគួរសមនិងពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម; ជួបពិភាក្សាជាផ្លូវការជាមួយប្រធានរដ្ឋសភា លោក ជិន ថាញ់ មិន និងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមជាច្រើនរូបទៀត ដោយពិភាក្សាលើវិធានការស៊ីជម្រៅក៏ដូចជា លើកកម្ពស់កិច្ចសហប្រតិបត្តិការ៕




