ទិដ្ឋភាពនៅសម័យប្រជុំលើកទី៩នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ (រូបថត៖ VOV) |
សម្រាប់វិស័យធនធានធម្មជាតិនិងបរិស្ថាន ចាំបាច់ត្រូវអនុវត្តន៍ឲ្យបានល្អនូវ សេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា ក្នុងវិស័យធនធានធម្មជាតិ-បរិស្ថាន; ផ្តោតលើការ កសាង បង្ហើយសំណុំឯកសារអំពីគម្រោងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) ដើម្បី ដាក់ជូនរដ្ឋសភា; ច្បាប់អាជីវកម្មអចលនទ្រព្យ និងច្បាប់ពាក់ព័ន្ធផ្សេងទៀតត្រូវតែ ធានាមូលដ្ឋាននយោបាយ សមស្របជាមួយនឹងស្ថានភាពជាក់ស្តែងដើម្បីមានការ សម្រុះសម្រួលឲ្យបានស៊ីសង្វាក់គ្នានូវទំនាក់ទំនងដីធ្លី ទ្រព្យសម្បត្តិដែលភ្ជាប់ជាមួយដី ការផ្លាស់ប្ដូរសិទ្ធិប្រើប្រាស់ដីធ្លី បទប្បញ្ញត្តិស្តីពីកិច្ចសន្យានៅពេលលក់ទិញ ផ្ទេរកម្ម សិទ្ធិដីធ្លី គ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវការប្រើប្រាស់ធនធានដីធ្លីប្រកបដោយប្រសិទ្ធភាព៕






