VOV WorldVOV World
ផ្ដោតលើការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច
19/10/2015 09:22
(VOVworld) - សិក្ខាសាលាបានប្រមូលផ្ដុំពិភាគ្សាអំពី ការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាដើម្បីក្លាយទៅជា ដំណោះស្រាយលោតផ្លោះសំរាប់ការអ ភិវឌ្ឍន៍សេដ្ឋ កិច្ច។
ផ្ដោតលើការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច
(VOVworld) - នាព្រឹកថ្ងៃទី១៩ តុលា នៅរដ្ឋធានីហាណូយ បានប្រារព្ធឡើងសិក្ខា សាលាផ្ដល់យោបល់លើសេចក្ដីព្រាងឯកសារនៃមហាសន្និបាតលើកទី១២របស់ បក្សកុម្មុយនីស្តវៀតណាម។សិក្ខាសាលាបានប្រមូលផ្ដុំពិភាគ្សាអំពីការអនុវត្តវិទ្យា សាស្ត្របច្ចេកវិទ្យាដើម្បីក្លាយទៅជាដំណោះស្រាយលោតផ្លោះសំរាប់ការអភិវឌ្ឍន៍ សេដ្ឋកិច្ច។តាមប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan ថា ត្រូវធ្វើឲ្យបានច្បាស់នូវបញ្ហាយន្តការ គោលនយោបាយនិង ចំណាយសំរាប់ការអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យា។ “ហេតុអ្វីដែលអង្គភាពអាជីវកម្មជាច្រើនមិនយកចិត្តទុកដាក់ដល់ការអនុវត្តវិទ្យា សាស្ត្របច្ចេកវិទ្យា។នេះគឺដោយសារគោលនយោបាយឬការយល់ដឹងរបស់អង្គ ភាពអាជីវកម្ម។តាមការស្ថិតិថា នាបច្ចុប្បន្ន ប្រាក់ខែរបស់ពលករវៀតណាមទាប ជាង២០-២៥%បើប្រៀបនឹង GDP គិតតាមមនុស្សម្នាក់នៃប្រទេសផ្សេងៗ។ខ្ញុំចាត់ ទុកនេះជាមូលហេតុ ហើយប្រសិនជាបង្កើនប្រាក់ខែឡើងកំរិតអន្តរជាតិគឺសម្ពាធ លើការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាទើបខ្លាំងក្លា”។ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan ថ្លែងមតិនៅសិក្ខាសាលា (រូបថត៖sggp.org.vn) រីឯលោក Nguyen Van De ប្រធានសមាគមន៍អាជីវករខេត្ត Thanh Hoa ភាគកណ្ដាល វៀតណាមបានថ្លែងថា សេចក្ដីព្រាងឯកសារ គប្បីលើកច្បាស់នូវតួនាទីរបស់អង្គ ភាពអាជីវកម្មឯកជន​ដើម្បីអះអាងនូវសមភាពរវាងអង្គភាពអាជីវកម្មឯកជននិង អង្គភាពអាជីវកម្មរដ្ឋ។ “ខ្ញុំគិតថា លើកលែងតែវិស័យអាជីវកម្មនានាទាក់ទិនដល់សន្តិសុខការពារជាតិ គឺប្រមូលផ្ដុំផ្ដល់អាទិភាពសំរាប់អង្គភាពអាជីវកម្មរដ្ឋ ចំណែកវិស័យផ្សេងៗទៀត ត្រូវ ឯកភាពប្រកួតប្រជែងតាមយន្តការទីផ្សារ”៕