VOV WorldVOV World
បក្សនិងរដ្ឋវៀតណាមថែទាំបណ្ដាអ្នកមានគុណូបការះចំពោះប្រទេសជាតិ
21/04/2014 10:50
(VOV)_នាថ្ងៃទី ២១ មេសា នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានជួបប្រាស្រ័យជាមួយបណ្ដាអតីត​អ្នកទោសនយោបាយនិងឈ្លើយសិកទីក្រុងហូជីមិញ​។
បក្សនិងរដ្ឋវៀតណាមថែទាំបណ្ដាអ្នកមានគុណូបការះចំពោះប្រទេសជាតិ
អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានជួបប្រាស្រ័យជាមួយបណ្ដាអតីតទណ្ឌិតនយោបាយ(VOV)           (VOV)_នាថ្ងៃទី ២១ មេសា នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋវៀតណាម  លោកស្រី Nguyen Thi Doan បានជួបប្រាស្រ័យជាមួយបណ្ដាអតីត​អ្នកទោសនយោ បាយនិងឈ្លើយសិកទីក្រុងហូជីមិញ​។ តាងនាមអោយបក្ស រដ្ឋ លោកស្រី Nguyen Thi Doan បាន​អះអាងថា៖​បណ្ដាការរួមវិភាគទានរបស់បណ្ដាអតីតអ្នកទោសនយោ បាយ​ក្នុងដំណាក់កាលតស៊ូប្រឆាំងចក្រពក្តិអាមេរិក និងដំណាក់កាលប្រទេសជាតិមាន សន្តិភាពនាបច្ចុប្បន្ន ​កំពុងធ្វើអោយ​ទំព័រប្រវត្តិសាស្ត្រប្រទេសជាតិកាន់តែស្អាតថែមទៀត ​។ អនុប្រធាន​រដ្ឋ Nguyen Thi Doan ក៏បានសង្កត់ធ្ងន់ដែរថា៖ ប្រទេសវៀតណាមកំពុង​ឈរ​មុខនឹងឱកាសនិងការ​សាកល្បងជាច្រើន ដុច្នេះ ត្រូវការការ​រួមវិភាគទានរបស់បណ្ដាអតីត អ្នកទោសនយោបាយ បន្តពង្រីកស្មារតីវីរភាព​បដិវត្តន៍ អប់រំប្រពៃណីបដិវត្តន៍សំរាប់ជំ នាន់វ័យក្មេង…។ល៕