VOV WorldVOV World
បង្កលក្ខណៈសំរាប់ជនពិការពង្រីកសិទ្ធិរបស់ខ្លួន
13/02/2016 09:25
(VOVworld) - ក្នុងឆ្នាំ២០១៦ គណៈកម្មាធិការជាតិអំពី ជនពិការវៀតណាមនឹងលើកកំពស់គុណភាពនៃកម្ម វិធីធ្វើសកម្មភាព សំដៅបង្កលក្ខណៈដើម្បីជនពិការ ពង្រីកបាននូវសិទ្ធិរបស់ខ្លួន។
បង្កលក្ខណៈសំរាប់ជនពិការពង្រីកសិទ្ធិរបស់ខ្លួន
ពលករជាជនពិការត្រូវបានបង្កលក្ខណៈងាយស្រួល (VOVworld) - ក្នុងឆ្នាំ២០១៦ គណៈកម្មាធិការជាតិអំពីជនពិការវៀតណាមនឹងលើក កំពស់គុណភាពនៃកម្មវិធីធ្វើសកម្មភាព សំដៅបង្កលក្ខណៈដើម្បីជនពិការពង្រីក បាននូវសិទ្ធិរបស់ខ្លួន។ក្រោយពីពេលច្បាប់ជនពិការត្រូវបានចេញផ្សាយមក ប្រព័ន្ធ ច្បាប់ គោលនយោបាយស្ដីអំពីជនពិការគឺគ្រប់គ្រាន់និងឯកភាព។ការរៀបចំអនុ វត្តន៍គោលនយោបាយច្បាប់ស្ដីអំពីជនពិការបានបង្កើតឡើងការផ្លាស់ប្ដូរយ៉ាង សកម្មចំពោះជីវភាពរស់នៅរបស់ជនពិការ។អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិ ការនិងសង្គមកិច្ចវៀតណាម និងជាអនុប្រធានគណៈកម្មាធិការជាតិអំពីជនពិការ លោក Nguyen Trong Dam បានចាត់ទុកថា៖ “អាទិភាពចម្បងគឺយើងត្រូវត្រួតពិនិត្យនិងកែប្រែឡើងវិញនូវប្រព័ន្ធគោលនយោ បាយឲ្យសមស្របនឹងអនុសញ្ញាអន្តរជាតិស្ដីអំពីជនពិការដែលវៀតណាមជា សមាជិក។ព្រមទាំងដោះស្រាយបញ្ហាអំពីការទាក់ទងសំរាប់ជនពិការដូចជាទាក់ ទងជាមួយចរាចរណ៍ ព័ត៌មាន និងលំនៅដ្ឋានត្រូវតែដោះស្រាយឲ្យបានឆាប់ រហ័សដើម្បីបង្កលក្ខណៈសំរាប់ជនពិការអាចធ្វើដំណើរ និងធ្វើសមាហរណ កម្ម។បន្តទៅទៀតគឺត្រូវជំរុញខ្លាំងកម្មវិធីជួយឧបត្ថម្ភអំពីការរៀនអក្សរនិង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្វែងរកការងារធ្វើសំរាប់ជនពិការ”៕