VOV WorldVOV World
បង្កើនការគ្រប់គ្រងធុរកិច្ចជំរុញការអភិវឌ្ឍន៍នៅវៀតណាម
20/01/2015 10:23
(VOVworld) - នាព្រឹកថ្ងៃទី៣០ មករា នៅរដ្ឋធានី ហាណូយ ក្រសួងផែនការនិងវិនិយោគវៀតណាម បានសហការជាមួយធនាគារពិភពលោករៀបចំ សន្និសីទជាន់ខ្ពស់ដោយប្រធានបទ “បង្កើនការ គ្រប់គ្រងធុរកិច្ច ជំរុញការអភិវឌ្ឍន៍នៅវៀតណាម”។
បង្កើនការគ្រប់គ្រងធុរកិច្ចជំរុញការអភិវឌ្ឍន៍នៅវៀតណាម
វៀតណាមត្រូវលើកកំពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ប្រភពទុន ODA (VOVworld) - នាព្រឹកថ្ងៃទី៣០ មករា នៅរដ្ឋធានីហាណូយ ក្រសួងផែនការនិង វិនិយោគវៀតណាម បានសហការជាមួយធនាគារពិភពលោករៀបចំសន្និសីទ ជាន់ខ្ពស់ដោយប្រធានបទ “បង្កើនការគ្រប់គ្រងធុរកិច្ច ជំរុញការអភិវឌ្ឍន៍នៅ វៀតណាម”។សន្និសីទនេះ គឺជាឱកាសដើម្បីបណ្ដាតំណាងនាំចេញដំណោះ ស្រាយបង្ការប្រយុទ្ធប្រឆាំងអំពើពូករលួយ លើកកំពស់ប្រសិទ្ធភាពនៃការ ប្រើប្រាស់ប្រភពទុនជាសាធារណៈ ជាពិសេសគឺប្រភពទុនឧបត្ថម្ភការអភិវឌ្ឍន៍ ជាផ្លូវការ (ODA)នៅវៀតណាម។ដំណោះស្រាយតដែលបានដាក់ចេញរួមមាន ការប្រតិបត្តិតាមការកំណត់ស្ដីពីការដេញថ្លៃ អនុវត្តស្តង់ដាក្នុងសវនកម្ម ដំណើរ ការត្រួតពិនិត្យ ឃ្លាំមើល អធិការកិច្ច ប្ដេជ្ញាអនុវត្តទណ្ឌកម្មទៅលើអំពើលួចបន្លំ អំពើពូករលួយ។ទន្ទឹមនឹងនោះ បន្តធ្វើសុក្រិតបែបបទ គោលនយោបាយ​ បង្កើន ការចូលរួមឃ្លាំមើលសង្គមរបស់ស្ថាប័នសារព័ត៏មានចំពោះគំរោងការណ៍វិនិ យោគ សាធារណៈនិយាយរួមនិងការប្រើប្រាស់ប្រភពទុន ODA និយាយ ដោយឡែក៕