បង្កើនការដឹកនាំរបស់បក្សចំពោះកិច្ចការធានាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងស្ថានភាពថ្មី
16/07/2015 11:28
(VOVworld)-“សន្និសីទកម្មាភិបាលទូទាំងប្រទេស សំដៅជ្រួតជ្រៀប និងអនុវត្ត សារាចរលេខ៤៦ របស់ការិយាល័យនយោបាយ

ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ Trí Dũng/TTXVN) (VOVworld)-“សន្និសីទកម្មាភិបាលទូទាំងប្រទេស សំដៅជ្រួតជ្រៀប និងអនុវត្ត សារាចរលេខ៤៦ របស់ការិយាល័យនយោបាយ ស្តីអំពីបង្កើនការដឹកនាំរបស់ បក្ស ចំពោះកិច្ចការធានាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងស្ថានភាពថ្មី” បានប្រព្រឹត្ត ទៅនាព្រឹកថ្ងៃទី១៦កក្កដានៅទីក្រុងហាណូយ ក្រោមការដឹកនាំរបស់អគ្គលេខា បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ។ ថ្លែងមតិនៅទីនេះ លោក Nguyen Phu Trong បានធ្វើការវិភាគ និងបំភ្លឺច្បាស់ បញ្ហាមួយចំនួន នៃបំរ៉ែបំរួលក្នុងប្រទេសនិងលើពិភពលោក ហើយអះអាង ថា នេះជាសន្និសីទមានសារៈសំខាន់ចាំបាច់។ បញ្ហាស្នូលគឺត្រូវជ្រួតជ្រៀប និង បញ្ជាណែនាំការអនុវត្តរាល់ភារកិច្ចនិងដំណោះស្រាយដែលសារាចររបស់ការិយា ល័យនយោបាយដែលបានដាក់ចេញ។ លោកអគ្គលេខាបានសំណូមពរឲ្យថ្នាក់ ដឹកនាំក្រសួងស្ថាប័ននានា អនុវត្តប្រកបដោយជោគជ័យសារាចរនេះ។ រួមជាមួយ គ្នានោះ ធ្វើឲ្យល្អកិច្ចការពាររាល់ព្រឹត្តការណ៍សំខាន់របស់ប្រទេសជាតិ និងត្រៀម រៀបចំឲ្យមហាសន្និបាតលើកទី១២របស់បក្សផងដែរ៕
Related







