បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិពង្រឹងទំនុកទុកចិត្តនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ
16/03/2017 09:06
(VOV)_ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧មិនា ឧត្តមសេនីយ៍ទោ Phan Van Giang អគ្គសេនាធិការ និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានដឹកនាំគណប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឡាវតាមសេចក្ដីអញ្ជើញរបស់ឧត្តមសេនីទោ Suvone Leuangbounmy អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។

បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ ពង្រឹងទំនុកទុកចិត្ត និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ (VOV)_ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧មិនា ឧត្តមសេនីយ៍ទោ Phan Van Giang អគ្គ សេនាធិការ និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានដឹកនាំគណប្រតិ ភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឡាវ តាមសេចក្ដីអញ្ជើញរបស់ឧត្តមសេនីទោ Suvone Leuangbounmy អនុរដ្ឋមន្ត្រីក្រសួង ការពារជាតិឡាវ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នាថ្ងៃទី១៥មិនា នាយករដ្ឋមន្ត្រីឡាវ លោកThongloun Sisoulith មានជួបសន្ទនាជាមួយគណៈប្រតិភូ។ នៅទីនេះ នាយក រដ្ឋមន្ត្រីឡាវបានអះអាងថា៖ រដ្ឋាភិបាលឡាវ និងបុគ្គលនាយករដ្ឋមន្ត្រី នឹងបង្កគ្រប់ លក្ខណះ ដើម្បីកងទ័ពនៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ ប្រកបដោយ ប្រសិទ្ធភាព លើគ្រប់វិស័យ។ រីឯ ឧត្តមសេនីយ៍ទោ Phan Van Giangបានសង្កត់ធ្ងន់ថា៖ កងទ័ពប្រជាជនវៀតណាមនឹងបន្តសហប្រតិបត្តិការជិតស្និទ្ធ និងប្រសិទ្ធភាពជាមួយ កងទ័ពប្រជាជនឡាវ រួមចំណែកជំរុញថែមទៀត ទំនាក់ទំនងពិសេសរវាងប្រជាជាតិ ទាំងពីរ។នាថ្ងៃនេះដែរ គណៈប្រតិភូកងទ័ពប្រជាជនវៀតណាម ក៏មានជំនួបសន្ទនា ជាមួយឧត្តមសេនីយ៍ទោ Chansamone Chanylath រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវផងដែរ៕
Related




