បង្កើនកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលវៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរប
16/03/2017 10:30
(VOV)_នាថ្ងៃទី ១៦ មីនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋលោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយឧត្តមសេនីយ៍ទោលោក Somkeo Silavong លេខាមជ្ឈឹមបក្ស និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ពិភាក្សាអំពីទំនាក់ទំនង រវាងប្រទេសទាំងពីរ ប្រធានរដ្ឋលោក Tran Dai Quang

បង្កើនកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលវៀតណាមនិងឡាវ (VOV)_នាថ្ងៃទី ១៦ មីនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋលោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយឧត្តមសេនីយ៍ទោលោក Somkeo Silavong លេខាមជ្ឈឹម បក្ស និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខឡាវ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវ ការនៅវៀតណាម។ ពិភាក្សាអំពីទំនាក់ទំនង រវាងប្រទេសទាំងពីរ ប្រធានរដ្ឋលោក Tran Dai Quang មានគោលបំណងចងឲ្យកងកម្លាំងនគរបាល នៃប្រទេសទាំងពីបន្ត កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងជាក់ស្ដែងថែមទៀត ដើម្បីធានាអោយរឹងមាំ សន្តិសុខជាតិ រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមរបស់វៀតណាម និងឡាវក្នុងគ្រប់កា លៈទេសៈ ។ ជាពិសេស នាឆ្នាំ ២០១៧ មានព្រឹត្តិការនយោបាយសំខាន់ៗជាច្រើន ដែល នឹងប្រព្រឹត្តិទៅនៅប្រទេសនីមួយៗ ដូចជារំលឹកខួបលើកទី ៥៥ ឆ្នាំ ការបង្កើតទំនាក់ ទំនងការទូត វៀតណាម ឡាវ (៥/៩/១៩៦២ - ៥/៩/២០១៧) ៤០ ឆ្នាំ ទិវាចុះហត្ថលេខា លើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (១៨/៧/១៩៧៧ - ១៨/៧/២០១៧) ដូច្ចេះ កងកម្លាំងនគរបាលត្រូវតែបង្កើនកិច្ចសហការ អនុវត្តល្អគោល ការណ៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបក្សរដ្ឋទាំងពីរ ធានាសន្តិសុខ សុវត្ថិភាពដាច់ខាត ចំពោះបណ្ដាព្រឹត្តិការណ៍ ។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ក្នុងបរិយាកាសស្ថានភាព ពិភពលោក និងតំបន់មានបម្រែបម្រួលយ៉ាងឆាប់រស័សនោះ បក្សរដ្ឋ និងកងកម្លាំង នគរបាលប្រជាជនវៀតណាមត្រូវកំណត់សាមគ្គីភាព សហការគ្រប់ជ្រុងជ្រោយជាមួយ ឡាវ ជាកត្តាសែនសំខាន់ ដើម្បីធានាការដឹកនាំរបស់បក្សរដ្ឋទាំងពីរ អនុវត្តយ៉ាងជោគ ជ័យកិច្ចការផ្លាស់ប្ដូរថ្មី ដើម្បីជីវភាពសំបូរ និងសុភមង្គល របស់ប្រជាជននៃប្រទេសទាំង ពីរវៀតណាម និងឡាវ ។ ប្រធានរដ្ឋលោក Tran Dai Quang បានស្នើថានា រយៈពេលខាង មុខ ក្រសួងនគរបាលវៀតណាម និងក្រសួងសន្តិសុខឡាវ រក្សាការផ្លាស់ប្ដូរព័ត៌មាន បទ ពិសោធន៍ការងារ ដោះស្រាយរាល់បញ្ហាកើតឡើងឲ្យបានទាន់ពេលវេលាដែលពាក់ព័ន្ធ នឹងសន្តិសុខ សណ្ដាប់ធ្នាប់របស់ប្រទេសនីមួយៗ។ ជាពិសេស ភាគីទាំងពីរត្រូវសហការត ស៊ូប្រឆាំងប្រកបដោយប្រសិទ្ធភាពចំពោះសកម្មភាពបទល្មើសជួញដូរ ដឹកជញ្ជូន គ្រឿង ញានខុសច្បាប់ឆ្លងព្រំដែន បទល្មើសសេដ្ឋកិច្ច។
Related






