VOV WorldVOV World
បណ្ដាជំនឿសាសនាសុទ្ធតែរស់នៅដោយសុខដុមរមនាក្នុងសហគមន៍ជនជាតិវៀតណាម
25/08/2015 08:28
(VOVworld) - រដ្ឋវៀតណាមជានិច្ចកាលបង្កលក្ខណៈ ដើម្បីជនវៀតណាមធ្វើ សកម្មភាពជំនឿសាសនា ដោយសេរីភាពតាមច្បាប់ លើកទឹកចិត្តជំនឿសាសនា ចូលរួមក្នុងសកម្មភាពរួមរបស់សង្គម។
បណ្ដាជំនឿសាសនាសុទ្ធតែរស់នៅដោយសុខដុមរមនាក្នុងសហគមន៍ជនជាតិវៀតណាម
(VOVworld) - រដ្ឋវៀតណាមជានិច្ចកាលបង្កលក្ខណៈដើម្បីជនវៀតណាមធ្វើសកម្ម ភាពជំនឿសាសនាដោយសេរីភាពតាមច្បាប់ លើកទឹកចិត្តជំនឿសាសនាចូលរួម ក្នុងសកម្មភាពរួមរបស់សង្គម។នេះជាការអះអាងរបស់លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមក្នុងជំនួបសន្ទនាជាមួយ លោក Volker Kauder ប្រធានក្រុមសមាជិកសភានៃគណៈបក្ស សម្ព័ន្ធភាពប្រជាធិ បតេយ្យសង្គមគ្រីស្ទសាសនានៃរដ្ឋសភាអាល្លឺម៉ង់ នាថ្ងៃទី២៤ សីហា នៅរដ្ឋធានី ហាណូយ។លោក Nguyen Thien Nhan មានគោលបំណងថា ក្នុងដំណើរទស្សន កិច្ចនៅវៀតណាម លោក Volker Kauder ដោយឋានៈ កិត្យានុ ភាពរបស់ខ្លួននឹង ផ្លាស់ប្ដូរជាមួយសមាជិកសភា មិត្តភក្តិមជ្ឈដ្ឋាននយោបាយនៃអាល្លឺម៉ង់យល់ បន្ថែមអំពីវៀតណាម ក្នុងនោះមានបញ្ហាសេរីភាពសាសនា តាមនោះរួមចំណែក ជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ៕