បណ្ដាប្រទេស RCEP សន្យាកាត់បន្ថយយ៉ាងខ្លាំងពន្ធនាំចូល
25/08/2015 09:00
(VOV)_ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៤៧ និងសន្និសីទទាក់ទិននានា នាថ្ងៃទី២៤ សីហា បានប្រព្រឹត្តទៅសន្និសីទរដ្ឋមន្ត្រីនៃបណ្ដាប្រទេសចូលរួមកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យក្នុងតំបន់ ( RCEP )។

បណ្ដាប្រទេស RCEP សន្យាកាត់បន្ថយយ៉ាងខ្លាំងពន្ធនាំចូល (VOV)_ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៤៧ និងសន្និ សីទទាក់ទិននានា នាថ្ងៃទី២៤ សីហា បានប្រព្រឹត្តទៅសន្និសីទរដ្ឋមន្ត្រីនៃបណ្ដាប្រ ទេសចូលរួមកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យក្នុងតំបន់ ( RCEP )។ នៅ ទីនេះ រដ្ឋមន្ត្រីមកពីប្រទេសចំនួន១៦ តំបន់អាស៊ី-ប៉ាស៊ីហ្វីក បានឯកភាពអំពីរបៀប ផ្លាស់ប្តូរទំនិញ និងកំណត់អំពីអត្រាទំនិញដែលបានលើកលែងពន្ធ។ តាមនោះ ចាប់ពីពេល RCEP មានសុពលភាពមក ទំនិញនាំចូលចំនួន៦៥% នឹងមិនហូតពន្ធ ឡើយ ហើយអត្រានេះនឹងបានកើនឡើង៨០% ក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ។ ប្រការនេះត្រូវបានចាត់ទុកជាការជោគជ័យមួយដ៏សែនសំខាន់ ក្នុងដំណើការចរ ចារ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយក្នុងតំបន់។ ដោយមានការសន្យាអំពីពន្ធនាំចូលអង្គសន្និសីទបានចាត់ទុកថា៖ ភាគីនានា ត្រូវដំណើការចរចារជាក់ស្ដែងមួយ ស្ដីពីការជ្រៀតចូលទីផ្សារ និងជំរុញខ្លាំងការ តាក់តែងខ្លឹមសារផ្សេងៗរបស់កិច្ចព្រមព្រៀង។ ក្រុមរដ្ឋមន្ត្រីបានចាត់ទុកថា៖ គណៈកម្មាធិការចរចារពាណិជ្ជកម្ម RCEP ត្រូវខំប្រឹងប្រែងថែមទៀតដើម្បីទទួល អោយបាននូវការព្រមព្រៀងមួយប្រកបដោយតុល្យភាព និងម៉ត់ចត់៕
Related





