បណ្ដាប្រទេសជំរុញខ្លាំងដំណើរចរចារស្ដីពីកម្មវិធីនុយគ្លេអ៊ែររបស់អ៊ីរ៉ង់

(VOV)_នាថ្ងៃទី២០​ដំណើការចរចារស្ដីពីកម្មវិធីនុយគ្លេអ៊ែរបស់អ៊ីរ៉ង់ កំពុង​ចូល
​ក្នុង​ដំណាក់កាលចុងក្រោយ អ៊ីរ៉ង់និងបណ្ដាប្រទេសដៃគូរបន្តជំនួបពិភាក្សា​នានាសំ
ដៅទទួលអោយបានកិច្ចព្រមព្រៀងលើគ្រប់វិស័យ១មុនកាលកំណត់។ នៅស្វីស
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក John Kerry និងសមភាគី​អ៊ីរ៉ង់ Mohammad
Javad Zarif បានដំណើការចរចារលើកទី៥។ ​នាពេលនោះ​ នៅខាងក្រៅសន្និសីទកំ
ពូលនិទាឃរដូវ របស់ EU ដែលកំពុងប្រព្រឹត្តទៅ​នៅទីក្រុង Brussels ( បែល្ស៊ីក) ដំ
ណាងជាន់ខ្ពស់ ទទួលបន្ទុកគោលនយោបាយ​សន្តិសុខនិងកិច្ចការបរទេស EU
លោកស្រី Federica Mogherini បានមាន​ជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស
លោក David Cameron អធិការ​បតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងប្រធានា
ធិបតីបារាំង ​លោក Francois Hollande ដើម្បីពិភាក្សាអំពីបញ្ហានុយគ្លេអ៊ែរបស់អ៊ីរ៉ង់ ។
អ៊ីរ៉ង់និងក្រុម P5+1 នឹងដំណើការចរចារឡើងវិញនាថ្ងៃទី២៥មិនាខាងមុខនេះដែរ៕